April 7, 2020

ដឹងកាលពិតហើយ ម្ចាស់ផ្ទះជាជាងសំណ​ង់ធ្វើផ្ទះខ្លួនឯង សសរតូចមានសរសៃដែកតូចៗ និងទ្រទម្ងន់ធ្ងន់ពេក ចុងក្រោយមានមនុស្សស្លាប់រហូត ៤ នាក់

ចំពោះ​ករណី​វេរ៉ង់ដា​បេតុង​​បាក់​យ៉ាងរន្ធត់​នោះ​ គឺត្រូវ​បាន​ម្ចាស់ផ្ទះ​ធ្វើ​ដោយ​ខ្លួនឯង ព្រោះ​ជា​ជាងសំណង់​ស្រាប់ តែ​ការ​ធ្វើ​នោះ​មិន​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស ទើប​បង្ក​ឱ្យកើត​មាន​គ្រោះថ្នាក់​បែប​នេះឡើង ហើយសសរគឺមានលក្ខណៈតូច មានសរសៃដែកតិច និងទ្រទម្ងន់ធ្ងន់ពេក ទើបបណ្តាលឲ្យបាក់តែម្តង។

យោងតាមលោកពូ ប៉ែន ខុន បានឲ្យដឹងថា៖ អាជ្ញាធរខេត្តកំពង់ចាមបានដាក់ចេញផែនការដល់មន្ត្រីគ្រប់មូលដ្ឋាននិងមន្ត្រីជំនាញខាងសំណង់ស្រង់ស្ថិតិនិងធ្វើការសិក្សា លំ នៅដ្ឋានសង់ពីឈើលាយថ្មដើម្បីជួយលើ ផ្នែកបច្ចេកទេសឲ្យមានសុវត្ថិភាពឡើងវិញផែនការនេះកើតមានឡើង បន្ទាប់ពីមានករណី បាក់រានហាល(វ៉េរ៉ង់ដា)បណ្តាលឲ្យមនុស្សបីនាក់ស្លាប់និង១១នាក់ទៀតរបួស នៅភូមិខ្នា ឃុំស្ដើងជយ័​ ស្រុកជើងព្រៃ​កាល ពីថ្ងៃទី៦ខែមេសារួចមក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងថាបន្ទាប់ពីមានករណីគ្រោះថ្នាក់បាក់វ៉េរ៉ង់ដាផ្ទះបណ្តាលឲ្យមនុស្សចំនួន បីនាក់ស្លាប់និង១១នាក់ផ្សេងទៀត របួសរួច មក កាលពីថ្ងៃទី៨ខែមេសា យើងបានដាក់ផែនការ ដល់អាជ្ញាធរគ្រប់មូលដ្ឋានចុះស្រង់ស្ថិតិផ្ទះរបស់ប្រជាពលរដ្ឋដែលបានសង់រួចស្រដៀងនឹងផ្ទះដែលបាក់ ដើម្បីមានវិធាន ការជួយកែកុនឡើងវិញកុំឲ្យមានគ្រោះថ្នាក់ បែបនេះកើតឡើងជាថ្មីទៀត។

ឯកឧត្តមអភិបាលខេត្តដែលខ្វល់ខ្វាយគ្រប់រឿងនៅក្នុងខេត្តនេះនិយាយទៀតថា ជា មួយនឹងការចុះស្រងស្ថិតិនេះក៏បានដាក់ផែនដល់មន្ទីររៀបចំដែនដីន គរូបនីយកម្ម និងសំណង់ឲ្យបញ្ជូនមន្ត្រីជំនាញចុះធ្វើការ សិក្សាដើម្បីជួយផ្នែកបច្ចេកទេសដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលបានសាងសង់រួចដោយមិនបានត្រឹមត្រូវតាមក្បួនខ្នាតស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ឲ្យមានសុវត្ថិភាពឡើងវិញ។

ឯកឧត្តម គួច​ ចំរើន​ និ យាយថាមានផ្ទះមួយ ស្រដៀង នឹង ផ្ទះដែលបាក់សង្កត់មនុស្សស្លាប់ និងរបួស នៅក្នុងភូមិនេះដែរ លែងហ៊ានឡើងនៅ។ ផ្ទះជាច្រើននៅក្នុងខេត្តកំពង់ចាមបានសង់ពីឈើលើសរសរថ្មក្រោមនិងតវ៉េរ៉ង់ដាបេតុងដោយមិនបានត្រឹមត្រូវតាមបច្ចេកទេស ដោយហេតុ នេះបានជាចាំបាច់ឲ្យមន្ត្រីជំនាញចុះពិនិត្យនិងសិក្សាដើម្បីដាក់ថែមសរសរឬក៏ត្រូវរាបជញ្ជាំឥដ្ឋទ្រ។

កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៩ មានករណីបាក់វ៉េរ៉ង់ដាផ្ទះថ្មលាយឈើមួយខ្នង​នៅភូមិខ្នា ឃុំស្ដើងជយ័​ ស្រុកជើងព្រៃ​ បណ្តាលឲ្យមនុស្សបីនាក់ស្លាប់និង១១នាក់រងរបួសដោយសារផ្ទាំងបេតុងវ៉េរ៉ង់ដាបាក់ធ្លាក់ សង្កត់លើក្នុងពេលធ្វើពិធីឡើងផ្ទះទើបចាប់ផ្តើម៕