January 29, 2020

វិដេអូស្តែងៗរថយន្ត​ Range Rover​ ស្លាកលេខ​ 2AF 7777 បេីកបុកម៉ូតូអាគុបពេញទំហឹង​ បណ្តាលអោយនារីម្នាក់ស្លាប់

មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅផ្លូវ៣១៧ កែងផ្លូវ៥២៨ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បណ្តាលឲ្យនារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ យោងតាមវីដេអូបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម បង្ហាញថា ជនរងគ្រោះជិះម៉ូតូអាគុប តាម​ផ្លូវ​​​​២២៨​ក្នុងទិស​ដៅ​ពីកើតទៅលិច មកដល់កន្លែងកើតហេតុ រថយន្ត Range Rover ស្លាកលេខ 2AF-7777 ធ្វើ​ដំណើរ​ក្នុងទិសដៅ​ពីជើងទៅត្បូង​ បើកបរ​តាមផ្លូវ​៣១៧​ ក្នុងល្បឿនលឿន បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កក៏បើកគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះមានឈ្មោះ ឌុំ​ រីដា​ ភេទស្រី​ អាយុ២៣ឆ្នាំ​ មានស្រុកកំណើតនៅ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជា​និស្សិត​ឆ្នាំទី​​៤ នៅសាកល​វិទ្យាអន្តរជាតិ​​ផារ៉ាហ្គន ​​ជិះ​ម៉ូតូ​ម៉ាកអា​គុប​ ពាក់ស្លាកលេខ​ 1J-5254។ ក្រោយពីកើតហេតុ សពជនរងគ្រោះក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Khmernote TV