ខ្លោចចិត្តណាស់ព្រះអើយ! លោកយាយវ័យជរាពីរនាក់បងប្អូន នាំគ្នាដើររើសអេតចាយតាមផ្លូវដើម្បីចិញ្ចឹមជីវិត

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីករណីលោកយាយវ័យជរាពីរនាក់បងប្អូនបង្កើត នាំគ្នាដើររើសអេតចាយតាមផ្លូវដើម្បីចញ្ចឹមក្រពះ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ដែលបានបង្ហោះនិងសរសេររៀបរាប់ឲ្យដឹងថា «ក្មេងៗទៅគ្រាន់នៅមានកម្លាំងលីសែង តែ…ព្រះអើយ ពីរនាក់បងប្អូនបង្កើត សុទ្ធតែមានវ័យជរា (យាយជាបងមានអាយុ ៨៦ឆ្នាំ និង យាយជាប្អូនមានអាយុ ៨០ឆ្នាំ) រស់បានតាមរយៈការដើររើសអេតចាយតាមផ្លូវ ។

ក្រោយពីខ្ញុំបានឃើញសភាពរបស់លោកយាយទាំងពីរនាក់ ខ្ញុំពិតជាមានអារម្មណ៍ខ្លោចផ្សារខ្លាំងណាស់ ហើយខ្ញុំក៏បានសួរលោកយាយថា ចុះម៉េចកូនចៅ គេមិនមើលថែទាំលោកយាយទេឬ? លោកយាយបានបង្ហូរទឹកភ្នែក ហើយនិយាយប្រាប់ខ្ញុំថា ពួកគាត់ទាំងពីរនាក់គ្មានកូនចៅនឹងគេទេ គឺបានស្លាប់អស់តាំងពីសម័យប៉ុល ពត មកម្លេះ ។

លោកយាយបានបន្ថែមថា ពួកគាត់គឺរស់បានទាំងត្រដាបត្រដួលចេញពីការដើររើសអេតចាយនេះ។ គ្រាន់តែខ្ញុំបានឃើញពីស្ថានភាពរបស់ពួកគាត់ ក៏ដឹងថាពួកគាត់កំពុងវេទនាយ៉ាងណាដែរ។ គួរអោយអាសូរដូនចាស់ទាំងពីរពេកហើយ! យ៉ាងណាមិញ ខ្ញុំសង្ឃឹមថា នឹងមានចៅៗល្អៗដ៏ទៃទៀត មានបំណងចង់ជួយលោកយាយដែរ។ ដោយលោកយាយទាំងពីរនាក់កំពុងតែរស់នៅ ក្នុងភូមិខ្យោកជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង»។ សង្ឃឹមថាពេលដែលបងប្អូនទទួលបានព័ត៌មាននេះហើយនឹងធ្វើការចែករំលែកបន្តដើម្បឲ្យបានទទួលដល់បងប្អូនសប្បុរសជនដែលអាចជួយដល់ពួកគាត់ខ្លះផង៕

ប្រភព៖​​ Khmernote TV