May 26, 2020

បុរសមហាសំណាង មានប្រពន្ធ ២នាក់ស្អាតដូចតារា ពេលនេះដាច់ចិត្តប្រាប់ពីអាថ៌កំបាំងហើយ

បុរសមហាសំណាង មានប្រពន្ធ ២នាក់ស្អាតដូចតារា ពេលនេះដាច់ចិត្តប្រាប់ពីអាថ៌កំបាំងហើយបន្ទាប់​ពី​រូបថត​បុរស​ថៃ​ដែល​មាន​ប្រពន្ធ ២ នាក់​ស្រស់​ស្អាត​មិន​ចាញ់​តារា បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​និយម​លេង​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន​មក ពួក​គេ​ទាំង ៣ នាក់​រួម​ទាំង​កូនៗ​ទាំង​អស់ ៩ នាក់ បាន​ចេញ​មុខ​ផ្ដល់​បទសម្ភាសន៍​ជា​ច្រើន ដែល​ចែករំលែក​អំពី​អាថ៌កំបាំង​របស់​ពួកគេ ​ក្នុង​ខ្សែ​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​រីករាយ។

រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង នៅ​ពេល​ដែល​ប្រពន្ធ​ទី ២ គឺ​នាង Warissara Poksrichan អាយុ ៣២ ឆ្នាំ បាន​បង្ហោះ​រូបថត​របស់​ពួកគេ​ទាំង ៣ នាក់ នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ហើយ​ទទួល​បាន​ការ​ចែករំលែក​រាប់​ពាន់​ដង។

នាង Warissara បាន​សរសេរ​បែប​កំប្លែង​ថា «មនុស្ស​គ្រប់គ្នា​កំពុង​អួត​ពី​ស្វាមី​នៅ​លើ Facebook។ ស្វាមី​របស់​ខ្ញុំ​មាន​ប្រពន្ធ​ដល់​ទៅ ២ នាក់។ វា​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​មិន​ផ្លាស់ប្ដូរ​ចិត្ត​ពី​អ្នក។ រឿង​តែ​មួយ​គត់​ដែល​បាន​ផ្លាស់ប្ដូរ គឺ ទំហំ​នៃ​សុដន់​របស់​យើង»។
បុរស​ជា​ប្តី​មាន​ឈ្មោះ​ថា Manop Nuttayothin អាយុ ៤២ ឆ្នាំ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា តាម​ការ​ពិត​លោក​មាន​ប្រពន្ធ​ចំនួន ៣ នាក់ ប៉ុន្តែ​ប្រពន្ធ​ដំបូង​បង្អស់​បាន​ស្លាប់​បាត់​ទៅ​ហើយ និង​មាន​កូន ៣ នាក់​ជាមួយ​គ្នា។ លោក Manop បាន​រស់​នៅ​ជាមួយ​ប្រពន្ធ​ទី ២ អស់​រយៈពេល​ជាង ១០ ឆ្នាំ ក្រោយ​មក​ក៏​បាន​ជួប​ប្រពន្ធ​ទី ៣ គឺ​នាង Nattaya Tongpan អាយុ ២៦ ឆ្នាំ។ ប្រពន្ធ​ទាំង ២ សុទ្ធតែ​មាន​កូន ៣ នាក់​ជាមួយ​លោក Manop។ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ទាំង ២ បាន​ជួយ​ដល់​ជំនួញ​របស់​លោក ដែល​លក់​គ្រឿង​បន្លាស់​រថយន្ត នៅ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ធំៗ​ក្នុង​ប្រទេស​ថៃ។ លោក Manop ថា លោក​ឲ្យ​ប្រាក់​ខែ​ប្រពន្ធ តែ​មិន​ប្រាប់​ថា​ឲ្យ​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា វា​មិនមែន​ជា​រឿង​លុយ​កាក់​នោះ ទេ។

ជាមួយ​គ្នា​នេះ​ដែរ នាង Warissara បាន​តប​នឹង​សម្ដី​របស់​ប្ដី​ទាំង​ញញឹម​ថា «វា​ជា​ការ​ពិត​ណាស់។ ចំពោះ​ក្មេងៗ គាត់​ឲ្យ​ពួក​គេ ១០០ ភាគរយ។ ចំពោះ​ប្រពន្ធ​វិញ ប្រសិន​បើ​យើង​សុំ​គាត់ ១ ០០០ បាត គាត់​ឲ្យ​តែ ២០០ បាត​ប៉ុណ្ណោះ»។យ៉ាងណាមិញ ចំពោះ Manop ផ្ទាល់ លោក​បាន​សារភាព​ថា លោក​ជា​មនុស្ស​សំណាង​ម្នាក់​ដែល​មាន​ប្រពន្ធ​ដល់​ទៅ ៣ នាក់ ហើយ​អាថ៌កំបាំង​នៃ​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​នេះ​គឺ លោក​នឹង​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​ភ្លាមៗ​តែម្ដង។«នៅ​ពេល​មាន​បញ្ហា​កើត​ឡើង ខ្ញុំ​និយាយ​ជាមួយ​ពួកគេ​អំពី​វា។ ជួនកាល នៅ​ពេល​វា​កើត​ឡើង ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​លំអៀង​ជាមួយ​ប្រពន្ធ​ម្ខាង។ នៅ​ពេល​ខ្ញុំ​យល់​ថា​វា​ជា​បញ្ហា ខ្ញុំ​ត្រូវ​ប្រាកដ​ថា ខ្ញុំ​មើលថែ និង​យកចិត្ត​ទុក​ដាក់​លើ​ប្រពន្ធ​ទាំង ២ ឲ្យ​ស្មើភាព​គ្នា។ យើង​ធ្វើ​អ្វី​ដូច​គ្នា។ យើង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ជាមួយ​គ្នា។ វា​ពិត​ជា​ល្អ​បំផុត»៕ ប្រភព៖ khempire