សម្តេចតេជោ មានប្រសាសន៍អ្វីខ្លះ ទាក់ទងនឹងការដាច់ភ្លើងប៉ុន្មានថ្ងៃនេះ

សម្តេច​ក៏បាន​មាន​ប្រសាសន៍នៅពិធីបុណ្យទន្លេថា៖​ បញ្ហាអគ្គិសនី ដាច់នៅរាជធានីភ្នំពេញ កំពុងរង់ចាំម៉ាស៊ីនភ្លើងដឹកតាមកប៉ាល់មកពីប្រទេសទួរគី​ ហេីយ​សម្តេចក៏បាន​ស្នេីដល់ប្រជាពលរដ្ឋ​ ឲ្យសន្សំសំចៃទឹក និង សន្សំសំចៃភ្លើងផងដែរ​ ខណៈពេល​អាកាសធាតុ​កំពុង​តែ​ក្តៅ​ខ្លាំង​ និងកម្ពុជាយើងសព្វថ្ងៃ​ កំពុង​តែមាការខ្វះខាតភ្លើងដល់ទៅ៤០០ មេហ្គាវ៉ាត់ផងនោះ។ ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​​ ក៏បានធ្វេីការ​បញ្ជាក់​បន្ថែម​ទៀត​ថា​ គ្រោះរាំងស្ងួតនៅឆ្នាំនេះ​ នឹងអូសបន្លាយដល់ខែមិថុនា ឆ្នាំ២០១៩ ដោយបណ្តាលឲ្យ​ ខ្វះទឹកផង និង ខ្វះភ្លើងអគ្គិសនីផង។​