May 30, 2020

កូនស្រីរបស់អ្នកនាង ម៉ម សុម៉ាលី ធ្លាប់កើតមហារីកនឹងមិនគិតថាមានជីវិត ពេលនេះនាងមកបង្ហាញបទពិសោធន៍ដែលអាចយកឈ្នះជម្ងឺដ៏កាចសាហាវនេះបាន

កញ្ញា អាដាណា ដែលជាកូនស្រីបង្កើតរបស់ អ្នកនាង ម៉ម សុម៉ាលី ប្រធានអង្គការ អាហ្វីស៊ីប ក្នុងវ័យ២៣ឆ្នាំនេះ កញ្ញាបានចេញមុខមកបង្ហាញបទពិសោធន៍ក្នុងឆាកជីវិត ដែលកញ្ញាធ្លាប់កើតជម្ងឺមហារីក ហើយកញ្ញាអាចយកឈ្នះជាសះស្បើយពីជម្ងឺដ៏កាចសាហាវមួយនេះ។ ដោយយោងតាមការបង្ហោះរបស់លោក តាន់ គឹមសួរ និងតាមការសម្ភាសន៍របស់លោកប៉ែន ចំរ៉ុង ជំងឺមហារីកគឺជាជំងឺមួយដ៏កាចសាហាវដែលបានឆក់យកអាយុជីវិតរបស់មនុស្សរាប់លាននាក់ ហេតុអ្វីបានជាកញ្ញា អាដាណា បែរជានិយាយថាកញ្ញាដឹងគុណចំពោះជំងឺនេះទៅវិញ?

អាដាណា បានឲ្យដឹងថា កញ្ញារស់នៅស្រុកខ្មែរអស់រយៈពេល១៨ឆ្នាំហើយ រហូតដល់ពេលនាងត្រូវទៅប្រទេសបារាំង សិក្សាផ្នែកច្បាប់ បានប៉ុន្មានឆ្នាំនាងក៏បានកើតជម្ងឺមហារីក។ ដំបូងឡើងនាងពិតជាជឿជាក់លើពេទ្យក្នុងប្រទេសបារាំង ប៉ុន្តែក្រោយពីសាច់ញាតិរបស់នាងបានស្លាប់ដោយសារជម្ងឺមហារីក នាងពិតជាអស់កម្លាំងចិត្ត និងមិនគិតថាអាចជាសះស្បើយពីជម្ងឺនេះឡើយ។ អ្វីដែលជំរុញឲ្យនាងមានកម្លាំងចិត្តក្នុងការព្យាបាល គឺឪពុកម្តាយរបស់នាង ដោយនៅមុនពេលចាក់ថ្នាំគីមី នាងដឹងថានាងនឹងជ្រុះសក់ ពេលនោះអាដាណា ក៏បានសុំធ្វើការកាត់ និងកោរសក់ដោយខ្លួនឯង ហើយនាងក៏បានធ្វើសមាធិ ឲ្យនាងមានតែភាពស្រស់ស្រាយ និងមានទឹកចិត្តក្នុងការតស៊ូព្យាបាលជម្ងឺមហារីក។

វីដេអូសង្ខេបខ្លីដែលមានប្រយោជន៍ទាក់ទងអំពីបទពិសោធន៍នៃការកើតជំងឺមហារីក និងវិធីសាស្ត្រនៃការយកឈ្នះលើជំងឺដ៏កាចសាហាវនេះ អ្នកទាំងអស់គ្នាអាចចូលរួមជួប កញ្ញាអាដាណា ដើម្បីទទួលជ្រាបកាន់តែច្បាស់កាន់តែលំអិតអំពីការចែករំលែកបទពិសោធន៍របស់កញ្ញាបានដោយផ្ទាល់ក្នុងកម្មវិធី “ផ្លូវស្វែងរកសតិភ្លឺស្វាង” ដោយសេរី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ Samai Distillery: 9B St 830, Phnom Penh។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Khmernote TV