January 29, 2020

ថយរថយន្តបុកឡានគេខ្ទេចផ្នែកខាងមុខ រួចជិះគេចបាត់ស្រមោល ឥលូវម្ចាស់ហៅអោយមកដោះស្រាយ

បុរសម្នាក់បើកបររថយន្តម៉ាក HighLander ស្លាកលេខ​ ភ្នំពេញ​ 2X 6657 បានថយរថយន្តរបស់ខ្លួនទៅបុកជាមួយនឹងរថយន្ត landcruiser មួយគ្រឿងដែលថតចោលនៅមុខផ្ទះបណ្តាលអោយខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយក្នុងហេតុការណ៍នោះដែរ ម្ចាស់រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ ដោយឃើញស្ថានភាពស្ងាត់ ក៏ដាក់មេប្រូចតែម្តងទៅ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ដោយម្ចាស់រថយន្តរងគ្រោះបានរៀបរាប់ថា៖

“សូមជួយស៊ែរអោយជនបង្ករនិងគ្រួសារគាត់បានដឹងផង.ជនបង្ករដែលបេីករថយន្តម៉ាក​ HighLander ស្លាកលេខ​ ភ្នំពេញ​ 2X 6657​ ត្រូវចូលខ្លួនមកដោះស្រាយករណីថយបុករថយន្តនៅយប់ថ្ងៃទី​21/02/2019​.​ បេីមិនមកដោះស្រាយទេ​ យេីងនឹងធ្វេីតាមច្បាប់​”៕

ប្រភព៖ Khmernote TV