ឃើញអ្នក Pass App ប្រកាន់ឆ្កែឡើងយានគាត់ ធ្វើឲ្យឯកឧត្តម ខៀវ កញ្ញារិទ្ធ នឹកឃើញរឿងមួយ…

ក្រោយហេតុការណ៍អ្នករត់កង់៣ម្នាក់បានប្រកាន់យ៉ាងខ្លាំងចំពោះម្ចាស់ឆ្កែបានហៅគាត់អោយមកដឹកសត្វឆ្កែមួយក្បាលនោះ ដោយម្ចាស់កង់៣រូបនោះពោលថា គាត់បានទិញកង់៣មួយគ្រឿងនេះតំលៃរាប់ពាន់ដុល្លារ មិនមែនមកដឹកឆ្កែនោះទេ ហើយមនុស្សជាអ្នកហៅគាត់ មិនមែនឆ្កែមកហៅនោះទេ ហេតុអ្វីបានជាអោយសត្វឆ្កែឡើងកង់៣គាត់មុនមនុស្សបែបនេះ។ ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានគេចែកចាយតៗគ្នាពេញបណ្តាញសង្គម រហូតមានការរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់កង់៣ឥណ្ឌារូបនោះ។

យ៉ាងណាមិញសូម្បីតែឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកចំៗរឿងអ្នករត់ Pass App ដែលប្រកាន់ឆ្កែឡើងលើកង់៣របស់គាត់ ដោយឯកឧត្តមបានរៀបរាប់នៅលើ Facebook លោកថា “ឃើញអ្នក Pass App ប្រកាន់ឆ្កែឡើងយានគាត់ ខ្ញុំរឹតតែគោរពព្រះសង្ឃដែលខ្ញុំនិមន្តមកបង្សុរកូលអោយសពឆ្កែខ្ញុំ លោកពិតជាលុះដោយធម៌មែន ។ លោកមកសូត្រដោយព្រះទ័យជ្រះថ្លា លុះដោយធម៌ព្រះពុទ្ធពិតប្រាកដ ។” តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភព៖ Khmernote