September 22, 2019

សាឡាត់ ស្រីឡាង ចេញវិដេអូ បញ្ចប់ជម្លោះជាមួយអតីតភរិយា ម្ចាស់ផលិតកម្ម LD ដោយវិធីមួយនេះ….

ជម្លោះពាក្យសម្តីរហូតដល់មានការហែកហួរគ្នាផ្ទុះរឿងអាស្រូវដោយអតីតភរិយាម្ចាស់ផលិតកម្ម LD បានចោទតារាស្រីវ័យក្មេង សាឡាត់ ស្រីឡាង ថាលួចទាក់ទងស្នេហាជាមួយអតីតស្វាមីរបស់ខ្លួនចាប់តាំងពីនាងមិនទាន់លែងលះគ្នា និងមានការឧបត្ថម្ភអោយទិញផ្ទះ និងឡានអោយតារាសម្តែងវ័យក្មេងរូបនេះផងដែរ។ រឿងអាស្រូវមួយនេះដែរ ក៏ត្រូវបានកញ្ញា សាឡាត់ ស្រីឡាង ដាក់ពាក្យប្តឹងអ្នកនាង សុទ្ធ បញ្ចកា អតីតភរិយាម្ចាស់ផលិតកម្ម LD និងទាមទារសងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារថែមទៀតផង។

ប៉ុន្តែស្រាប់តែមុននេះបន្តិចកញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវិដេអូមួយដែលបញ្ជាក់ថា នាងនិងអ្នកនាង សុទ្ធ បញ្ចកា បានបញ្ចប់រឿងដោយសន្តិវិធីហើយ ដោយមានការសម្របសម្រួលពីខាងផលិតកម្ម LD និងមានការសងជម្ងឺចិត្តជូនគ្រួសាររបស់ ស្រីឡាង ផងដែរ ហើយអ្វីដែលលើសពីនេះនោះគឺ កញ្ញា សាឡាត់ ស្រីឡាង នឹងធ្វើការបញ្ចប់កុងត្រាជាមួយផលិតកម្ម LD មុនកាលកំណត់ផងដែរ៕ ប្រភព៖ Khmernote.tv