May 26, 2020

ស៊ែរឲ្យអ្នកជម្ងឺដឹងផង…ត្រឡាច ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ ក្អក កើតពិស បញ្ចុះព្រូន

ត្រឡាច ពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន!
ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់
ក្អក កើតពិស បញ្ចុះព្រូន
មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិ
ជួយចែករំលែកបន្តផង!

– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ការព្យាបាល៖
– ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។
– សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។
– គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។
– ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។
– ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
អត្ថប្រយោជន៍បន្ថែម៖
– ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់
– ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត
– ជួយសំរាលអាការៈផ្តាសាយ ក្អក
– ជួយសំរាលអាការៈអស់កំលាំង
– ពង្រឹងប្រព័ន្ធការពាររាង្គកាយ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Posted by អ៊ាង សុផល្លែត Sophalleth on Monday, 13 February 2017