ស្អាតៗមែនតែសូមបង្កើនការប្រុងប្រយ័ត្ន នារីម្នាក់រងគ្រោះរបួសពេញដងខ្លួន ក៏ព្រោះតែប៉ោងៗហោះមានហ្គាស ឆាបជាមួយនឹងកាំជ្រួច

ករណីប៉ោងៗ ​ដែលមានហ្គាសធ្វើឲ្យមនុស្សចាស់ ក្មេងរងរបួសនោះ បានកើតឡើងជាញឹកញាប់។ ការផ្ទុះប៉ោងៗនេះត្រូវបានជំនាញជាច្រើនបាននិយាយថា មកពីប៉ោងៗ​សុទ្ធ​តែ​បញ្ចូល​ខ្យល់​អ៊ីដ្រូសែន ឬ​ហ្គាស​អេលីញ៉ូម ហើយពពួកឧស្ម័នទាំងនេះជាឧស្ម័ន ដែលស្រាលជាងខ្យល់ ទេីបធ្វេីអោយប៉ោងៗហោះ និងជាឧស្ម័ន ដែលដុតឆេះ និង ឆេះក្នុងខ្យល់​ នៅពេលដែលវាត្រូវភ្លេីង។

ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវរូបភាពស្រីស្អាតម្នាក់បានរងគ្រោះរបួសពេញដងខ្លួនដោយសារតែ ប៉ោងៗហោះឆាបជាមួយនឹងកាំជ្រួចបណ្តាលឲ្យផ្ទុះចេញជាអណ្តាតភ្លើង ឆាបឆេះរលេះរលួយពេញដងខ្លួន។ ដោយគណនីហ្វេសប៊ុក Tyty Bebe បានសរសេររៀបរាប់ថា៖ “សុំបងប្អូនទាំងអស់ប្រុងប្រយ័ត្នចំពោះប៉េងប៉ោងហោះដែលមានហ្គាស កុំអោយជួបរឿងដូចពួកខ្ញុំ ដោយសារកាំជ្រួចនិងប៉េងប៉ោងឆាបឆេះខ្លួននិងសក់”៕ ប្រភព៖ Khmernote TV