អស្ចារ្យមែនទែន! មិនត្រឹមតែជាតារាល្បីប្រចាំប្រទេសទេ ទេព រិន្ទដារ៉ូ ក៏ជាអតីតនិស្សិតអាហារូបករណ៍ សិក្សាផ្នែកពីឡុត នៅរុស្សីក្នុងទស្សវត្សទី៨០

តារាសម្តែងជើងចាស់នៅតែបន្តភាពល្បីល្បាញជាង២០ឆ្នាំក្នុងវិស័យសិល្បៈ លោក ទេព រិន្ទដារ៉ូ មានវ័យ៥៦ឆ្នាំ ជាមួយនឹងទេពកោសល្យសម្តែងដ៍ល្អឥតខ្ចោះលោកកំពុងតែត្រូវប៉ាន់ក្នុងការថតស្ពត និងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់គ្នា។​ យ៉ាងណាមិញថ្មីៗនេះមានអ្នកគាំទ្ររបស់លោក ទេព រិន្ទដារ៉ូ បានបង្ហាញរូបថតមួយសន្លឹក ដែលជារូបភាពដែល ទេព រិន្ទដារ៉ូ នៅរៀនប្រទេសរុស្សីឆ្នាំទី១​ នៃសាលាឡុកាប៊ូយ(лугабой) ឆ្នាំ១៩៨២។

ដោយមានការលើកឡើងកោតសរសើរថាលោក មិនត្រឹមតែជាតារាល្បីប្រចាំប្រទេសកម្ពុជាតែប៉ុណ្ណោះនោះទេ ថែមទាំងជាអតីត និស្សិតដែលធ្លាប់បាន អាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសរុស្សី រយៈពេល៤ឆ្នាំ ជាពីឡុត ផ្នែកបើកបរយន្ដហោះ ហើយក៏ធ្វើជា​អ្នក​ជំនាញ​ខាង​បច្ចេកទេស​ម៉ាស៊ីន​យន្តហោះ​មួយរូប នៃ​កងកម្លាំង​ផ្លូវ​អាកាស​នៅ​ពោធិ៍ចិនតុង ធ្វើបានរយៈពេល ៤ទៅ៥ឆ្នាំ លោកក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈ៕ ប្រភព៖ Khmernote TV