លោកតា វុិចទ័រ អំពាវនាវឲ្យបងប្អូនរាល់គ្នាមានការប្រុងប្រយ័ត្ន ព្រោះលោកហើមមុខមើលលែងស្គាល់ បណ្តាលមកពីប្រតិកម្មថ្នាំពេទ្យ

លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ដែលបងប្អូនបានស្គាល់ច្បាស់ថាជាឪពុកបង្កើតរបស់តារាកំប្លែងស្រី នីឡា។ ថ្មីៗលោកបានអំពាវនាវឲ្យបងប្អូនរាល់គ្នាបង្កើនការប្រុងប្រយ័ត្ន ដោយរូបលោកបានប្រតិកម្មថ្នាំ ឡើងហើមភ្នែក និងមុខ ក្នុងពេលមិនដល់មួយម៉ោង។

ដោយលោកបានអំពាវនាវរៀបរាប់ប្រាប់ថា «បងប្អូន​ពេល​ហូប​ថ្នាំពេទ្យ​ ​សូម​ប្រយត្ន័​ផង​ ​។​ ​ខ្ញុំ​ហើម​ថ្គាម​ពេល​លេបថ្នាំ​បំបាត់​ហើម​ ​ស្រាប់តែ​វា​មាន​ប្រតិកម្ម​ទៅជា​ហើម​ភ្នែក​ ​រយៈពេល​ត្រឹម១នាទី​ប៉ុណ្ណោះ​ ​គឺ​ ​ភ្នែក​ខ្ញុំ​ហើម​លិប​តែម្តង​។​ ​ខ្ញុំ​មិន​ខ្មាស​ទេ ខ្ញុំ​បង្ហាញ​រូបភាព​ជូន​បងប្អូន​»។ លោកក៏បានបញ្ជាក់ផងដែរថានេះមិនមែនមកពីពេទ្យនោះតេ គឺមកពីខ្លួនគាត់ដែលមានសុខភាពខ្សោយទើបមានប្រតិកម្មនឹងថ្នាំពេទ្យ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក សុវណ្ណ ឬទ្ធី ដំបូងគាត់មានអាការៈហើមថ្គាម តែប៉ុណ្ណោះ៕\

ប្រភព៖​​ Khmernote TV