October 16, 2019

មកដឹងពីតម្លៃចេញពីរោងចក្ររបស់រថយន្ត Range Rover Evoque ស៊េរីឆ្នាំ២០២០ ទើបចេញក្តៅៗ

ក្រុមហ៊ុន Land Rover បានដាក់បង្អួតនូវរថយន្ត Range Rover Evoque ជំនាន់ក្រោយរបស់ខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ដ ក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។ Range Rover Evoque ជំនាន់ថ្មីនេះត្រូវបានគេឱ្យដឹងថា នឹងចេញលក់នៅនិទាឃរដូវ និងមានតម្លៃចាប់ពី ៤២,៦៥០ដុល្លារអាមេរិក (មិនរាប់បញ្ចូលថ្លៃឈ្នួល និងដឹកជញ្ជូនចំនួន ៩៩៥ដុល្លារអាមេរិក)។ Evoque ក៏ត្រូវបានគេឱ្យដឹងថាមាន ៥ជម្រើស គឺ S, SE, R-Dynamic S, R-Dynamic SE and R-Dynamic HSE ហើយក្រុមហ៊ុនក៏នឹងដាក់លក់នូវ Evoque First Edition ដែលនឹងមានផ្តល់ជូនសម្រាប់ឆ្នាំដំបូងនៃម៉ូដែល Evoque មួយនេះ។

ប្រភេទ S, SE និង First Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង 4 ទំហំ 2លីត្រ ដែលមានកម្លាំង 246សេស (183 kW / 249 PS) និងកម្លាំងបង្វិល 269 lb-ft (364 Nm)។ វាត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជូនស្វ័យប្រវត្តិ (9AT) និងប្រព័ន្ធដ្រាយកង់។ ការរៀបចំនេះអាចបង្កើនល្បឿនរបស់ Evoque ពី 0 ទៅ 60ម៉ាយ ឬ 0 ទៅ 96គីឡូម៉ែត្រ (ក្នុងមួយម៉ោង) ត្រឹមរយៈពេល 7វិនាទី មុននឹងឈានដល់ល្បឿនអតិបរមា 143ម៉ាយ ឬ 230គីឡូម៉ែត្រ (ក្នុងមួយម៉ោង)។

ប្រភេទ R-Dynamic S, R-Dynamic SE និង R-Dynamic HSE មានអមជាមួយបច្ចេកវិទ្យា​ថ្មី mild-hybrid powertrain ដែលរួមបញ្ចូលម៉ាស៊ីន turbocharged ស៊ីឡាំង4 ទំហំ 2.0លីត្រ ម៉ាស៊ីនភ្លើង និងអាគុយលីចូមអ៊ីយ៉ុង។ ដោយការរៀបចំនេះ អនុញ្ញាតឱ្យ Evoque ប្រភេទ Dynamic នេះមានកម្លាំង 296សេះ (220 kW / 300 PS) និងកម្លាំងបង្វិល 295 lb-ft (400 Nm)។ ហើយវាមានលក្ខណះពិសេសជាង Evoque ប្រភេទ S, SE និង First Edition ត្រង់ថា វាមានសន្ទុះកម្លាំងពី 0 ទៅ 60ម៉ាយ ឬ 0 ទៅ 96គីឡូម៉ែត្រ (ក្នុងមួយម៉ោង) និងល្បឿនអតិបរមាឡើងដល់ 150ម៉ាយ ឬ 241គីឡូម៉ែត្រ (ក្នុងមួយម៉ោង) រយៈពេលត្រឹមតែ 6.3វិនាទី ប៉ុណ្ណោះ៕​

អត្ថបទ៖ លីដា
ប្រភព៖​​​ Khmer Note