នៅចាំ លោក ទេព វាសនា អតីតតារាសម្តែងល្បីប្រចាំទសវត្សរ៍៩០ ទេ? សព្វថ្ងៃលោកមាននាមជាឯកឧត្តម មានតួនាទីដ៏សំខាន់ក្នុងជួររាជរដ្ឋាភិបាល

ប្រិយមិត្តជាច្រើនច្បាស់ជានៅចាំច្បាស់នូវអតីតតារាសម្តែងលោក ទេព វាសនា ដែលភាគច្រើនលោកតែងតែលេចមុខនៅតាមវីដេអូចម្រៀងកាយវិការជាច្រើនដូចជាបទ “សម្រស់បុប្ផាកំពង់ធំ” ប៉ុន្តែជាង២០ឆ្នាំមកហើយលោកបានបាត់មុខពីវិស័យសិល្បៈសឹងតែធ្វើឲ្យមហាជនទូទាំងប្រទេសបានបំភ្លេចលោកបាត់ទៅហើយ។

យ៉ាងណាមិញនៅថ្ងៃ អ្នកនាង សុិន ឧត្ដមផល្លា ជាម្ចាស់គេហទំព័រ Movie star research តែងតែស្រាវជ្រាវអំពីដំណឹងអតីតតារាចម្រៀងនិងតារាសម្ដែងជើងចាស់ បានបង្ហាញនូវរូបភាពនិងរំលឹកអតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០ គឺលោក ទេព វាសនា។ លោក ទេព វាសនា គឺតារាសម្ដែងដ៏ល្បីឈ្មោះមួយរូប ក្នុងពិភព KARAOKE សឹងតែគ្រប់ផលិតកម្ម អស់រយៈកាលជាង២០ឆ្នាំមកហើយ ដែលតារារូបនេះបានដកខ្លួនចេញពីពិភពសិល្បៈ ដែលធ្វើឲ្យការបាត់ខ្លួននេះ ក្លាយជាពាក្យចចាមអារ៉ាមថាលោកបានទទួលមរណភាពទៀតផង។ ដោយសារតែមិនធ្លាប់មានសារព័ត៌មានណាមួយចុះផ្សាយ អំពីដំណឹងរបស់លោក ជាហេតុធ្វើឲ្យការបាត់ខ្លួននេះ នៅតែឋិតក្នុងភាពអាថ៌កំបាំង ប៉ុន្តែតាមការពិតលោក ទេព វាសនា នៅមានជីវិតនៅឡើយ។ សព្វថ្ងៃនេះ លោក ទេព វាសនា មានវ័យ៤៥ឆ្នាំ លោកមានកូនចំនួនបីនាក់ ស្រីពីរ ប្រុសមួយ លោកកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ហើយលោកក៏មានឋានៈជា ឯកឧត្ដមផងដែរ និងមានតួនាទីដ៏សំខាន់មួយរូប នៅក្នុងជួររាជរដ្ឋាភិបាលទៀតផង។ ប្រភព៖ Khmernote TV