ថ្ងៃមុនទើបតែវះកាត់ហើយ ឥឡូវឪពុកនាយពែកមី ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ម្តងទៀត ថែមទាំង…

មុននេះបន្តិច លោក ហេង ឡុង បានបង្ហោះនៅលើបណ្តាញសង្គមសម្តែងការព្រួយបារម្ភ ព្រោះតែ ឪពុកបង្កើតរបស់ នាយពែកមី ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ម្តងទៀត។ ដោយ ហេង ឡុង បានសរសេររៀបរាប់ថា៖ “ចូលរួមសោកស្តាយប្អូនពែកមី ដែលឪពុកបង្កើតត្រូវបានដឹកមកសង្គ្រោះបន្ទាន់ម្ដងទៀត ដោយដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់មួយចំហៀងខ្លួន សូមជូនពរអោយលោកពូឆាប់ជាសះស្បើយ”។

គួររំលឹកផងដែលថាកាលពីប៉ុន្មានថ្ងៃមុននេះ នាយពែកមី ទើបតែបញ្ជូនឪពុកមកកាន់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់ ព្រមទាំងបង្ហាញការព្រួយបារម្ភចំពោះឪពុកដោយបានសរសេរថា ៖ “ជូនពរឳពុកខ្ញុំផងបងប្អូន​ ចាប់ផ្តេីមវះកាត់ហេីយ​ ជូនពរអោយពុកបានជា១០០%​ ផ្ទះកូនធ្វេីអោយមិនទាន់បានឡេីងទេ​ ឆាប់ជាត្រលប់ទៅផ្ទះវិញ”។ តែខណៈនេះបែរជា ឪពុករបស់ ពែកមី ត្រូវដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់មួយចំហៀងខ្លួន និងបញ្ជូនមកព្យាបាលបន្ទាន់ជាថ្មី។ ដំណឹងនេះធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រធ្វើការជូនពរឲ្យឪពុករបស់លោកឆាប់ជាសះស្បើយ៕ ប្រភព៖ Khmernote TV