អុញនោះ! មន្ត្រីយោធាជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនបានហើយ

ខេត្តកណ្តាល៖ មន្ត្រីយោធាម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។ជនសង្ស័យមានឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីយោធា ទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្សយ័ថាសារធាតុញៀន ចំនួន២កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង, អាវុធខ្លី១ដើម ម៉ាកឡុក (ចិន) បង់២ និងគ្រាប់មួយទៀត, បង់កាំភ្លើងវែង អឹមសី ចំនួន១ និងគ្រាប់មួយចំនួន, រថយន្ត១គ្រឿង។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ KBN