ជិតដល់ថ្ងៃ១៤ កុម្ភៈ សុខគា ថា “ហាមហើយហាមទៀត ឆ្លៀតថែរក្សា បោកក្អមដូរផ្កា អាសោចកេរ្តិ៍ម៉ែ”

ទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ឬ Saint Valentine’s Day ត្រូវបានគេប្រារព្ធ ឡើងនៅរៀងរាល់ថ្ងៃទី១៤កុម្ភៈ សម្រាប់តំណាងឲ្យក្ដីស្រឡាញ់ និងភាពស្និទ្ធស្នាល រវាងអ្នកដែលមានចំណងមិត្តភាពរវាងគ្នានិងគ្នា ដូចជា រវាងប្ដីនិងប្រពន្ធ គូសង្សារ កូននិងឪពុកម្ដាយ បងនិងប្អូន និងរវាងមិត្តភ័ក្ដិនិងមិត្តភ័ក្តិ ជាដើម។ ប៉ុន្តែកន្លងទៅក្នុងការប្រារព្ធពិធីខាងប៉ែកអឺរ៉ុបមួយនេះ មានយុវជន យុវតីខ្មែរជាច្រើន មានការជ្រុលជ្រួស ជាការប្រាសចាកនូវទំនៀមទំលាប់ខ្មែរ។

ជាមួយគ្នានេះផងដែល តារាកំប្លែង និងជាពិធីករល្បីឈ្មោះ លោក ដួង សុខគា ក៏បានចេញកំនាព្យដាស់តឿននៅក្នុងថ្ងៃ១៤ កុម្ភៈ ដែលនឹងឈានមកដល់ឆាប់ៗនេះ ដោយលោកបានសរសេរយ៉ាងដូច្នេះថា៖ “ដប់បួនកុម្ភៈ ប្រយ័ត្នផងអ្នក រឿងក្អមនិងផ្កា ហាមហើយហាមទៀត ឆ្លៀតថែរក្សា បោកក្អមដូរផ្កា អាសោចកេរ្តិ៍ម៉ែ។ កន្លង់និងផ្កា ស្មោះមួយក្បត់ហា កម្រមិនប្រែ ផ្កាអត់របង ដូចអត់អ្នកថែ ស្រោចទឹកណាស់ដែរ មិនងាយលាស់បាន។ ម៉ែឪលាងអាចម៍ ប្រឹងប្រែងប្តូរផ្តាច់ ប្រថុយប្រថាន លះបង់ឲ្យកូន​ស៊ូហត់នឿយប្រាណ ទ្រាំអត់ទ្រាំឃ្លាន គួរឃើញគុណលោក។

ស៊ូរត់ប្រឹងរែក តោងឡើងលីដែក ទប់ភ្នែកកុំងោក ខ្លះស៊ីឈ្នួលគេ គេជេរទាបថោក ណាចាស់ណារោគ វាតាមយាយី។ តែកូនមិនយល់ វាណាស់តែពុល នឹងផ្កាមួយពីរ គុណលោកពុកម៉ែ ធំជាងធរណី ផ្កាមួយបាច់ពីរ គោស៊ីស្មៅម៉ត់។ សិទ្ធិវាសិទ្ធិហើយ តែហៃនាងអើយ គេស្មោះឬអត់? ក្រែងជួបអាបោក នាងសោកប្រាកដ ក្អមក៏បែកហ្មត់ ជូរចត់ជីវី។ ធ្វើផ្ទះចាក់សោ គ្រាន់ការពារចោរ កុំឲ្យចូលស៊ី សោគឺគំនិត គិតឲ្យខ្ទេចខ្ទី ឲ្យគេហ្វ្រីៗ គេស៊ីហើយប្រុច។ កំណាព្យបែបឈ្លើយ បើបានអានហើយ កុំឡើយចាក់អុច បើតែងឆិតឆៀង ទៀងផលមិនហុច លើកយកចំណុច ចំខ្លះមកចារ។ កុំខឹងអ្នកតែង បំណងសម្តែង សំដៅចិន្តា ខ្លាចភ្លូកតាមគ្នា ភ្លេចគ្រារក្សា មាតាបិតា ចាញ់ផ្កាពីរទង។ ពូមោក ប្រភព៖ Khmernote TV

PHNOM PENH, CAMBODIA – FEBRUARY 14: Boreimei and her friend sell flowers and Valentine’s gifts on February 14, 2014 in Phnom Penh, Cambodia. Valentine’s Day has only started to be celebrated in Cambodia over the last decade and recent surveys have raised concerns over young people’s misinterpretation of the meaning of Valetine’s Day, viewing it more as an opportunity to have sex than as a celebration of love. On Valentine’s Day non-government organisations distributed 100,000 free condoms and offered free HIV testing at several locations in Phnom Penh, while ‘One Billion Rising’ campaigned to end violence against women. (Photo by Nicolas Axelrod/Getty Images)