ប៉ាច គីមមួយ ប្រាប់ថា ចូលចិត្តរាំយឺតៗ មួយៗតែស៊ិចស៊ី ហើយឡូយកប់សារីហ្មង

តារាចម្រៀងស្រីសម្រស់ស្រស់ស្អាត សម្លេងពិរោះ កញ្ញា ប៉ាច គីមមួយ ដែលជាអតីតបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១នោះ បានបញ្ចេញចំរៀងមួយបទដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ បទថ្មីចំណងជើងថា “រាំយឺតៗ” ដែលជាចង្វាក់បែបសប្បាយៗរាំ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយពេលជួបជុំគ្នារាំសម្រាប់ចូលឆ្នាំប្រពៃណីខ្មែរយើង។ ត្រៀមខ្លួនដើម្បីរាំរួចរាល់ហើយនៅ? បើនៅតោះមកស្តាប់ហើយ រៀនរាំលេងៗឲ្យហើយខ្លះៗទៅ រាំយឺតៗតើ!

ប្រភព៖ Khmernote TV