ចន ច័ន្ទលក្ខិណា ក្តៅក្រហាយ ខំជួយការពារ និងលើកកិត្តិយសស្ត្រី តែបែជាត្រូវហ្វេនរបស់ ថេណា ជេរប្រមាថទៅវិញ

ក្រោយពីផ្ទុះសង្គ្រាមពាក្យសម្តីឆ្លើយឆ្លងគ្នាតាមរយៈសារហ្វេសប៊ុកជាមួយលោក ថេណា អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏ត្រូវបានរងការប្រមាថពីសំណាក់មហាជន ដែលជាហេតុធ្វើឲ្យអ្នកនាងកើតមានការអាក់អន់ចិត្ត។ អ្នកនាងក៏បានបង្ហោះសារខ្លាំងៗធ្ងន់ទៅមនុស្សដែលជេរប្រមាថអ្នកនាងដូចគ្នា ដោយសរសេរថា «ហ្វេនរបស់គាត់ចូលមកជេរខ្ញុំ មីនេះមីនោះ ។ល។ ឆ្ងាញ់ត្រង់ស្រីៗជេខ្ញុំដែរនៀក ទាំងក្មេងទាំងចាស់ ឯងនិយាយលើកតំលៃកិត្តិយសអោយមនុស្សស្រីសោះបែរជាជេរវាយប្រហារឌឺដងអោយឯងវិញ។ បែបគេចូលចិត្តអោយមនុស្សប្រុសយករឿងបែបនោះរបស់មនុស្សខ្លួនទៅច្រៀងរៀបរាប់អស់ក្បាច់អស់ក្បួនហើយមើលទៅ! កប់យោបល់ហើយបងប្អូនស្រីៗអើយ»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បញ្ហានេះគឺកើតឡើងក្រោយបទចម្រៀង “អេម” របស់លោក ថេណា ដែលមានអត្ថន័យរោលរាលខ្លាំងពិបាកទទួលយក ទើបបណ្តាលឲ្យអ្នកសិល្បករ សិល្បការិនី និងមហាជនជាច្រើនចេញមុខរិះគន់ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខដូចគ្នាព្រោះតែអ្នកនាង ចង់លើកកម្ពស់ស្រ្តីខ្មែរ តែចុងក្រោយអ្នកនាងបែរជាត្រូវបានហ្វេនរបស់ ថេណា ជេរប្រមាថទៅវិញ៕ ប្រភព៖ Khmernote TV