ហេង ឡុង ព្រលះធ្ងន់ៗទាំងព្រឹកទៅកាន់ ថេណា និង ចំប៉ីខ្មៅ ក្រោយពេលដែលផ្ទុះរឿងរិះគន់កើតឡើង
|កាលពីម្សិលមិញនេះបទថ្មីដែលមានចំណងជើងថា “អេម” របស់លោក ថេណា បានសាងភាពភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ពេញបណ្តាញសង្គម ពីសំណាក់មហាជន និងបងប្អូនប្រិយមិត្តជាច្រើនអ្នក។ ស្រាប់តែប្រហែលជាមុននេះបន្តិច នៅព្រឹកថ្ងៃទី១២ ខែមករានេះ អ្នកជំនួញដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ឡុង បានបង្ហោះសារមួយនៅលើទំព័រផ្លូវការរបស់លោកទៅកាន់ ថេណា ព្រមជាមួយ ចំប៉ីខ្មៅ ក្នុងពេលតែមួយថា «អរុណសួស្ដី! ចំបុីខ្មៅនិងម្ចាស់បទ”អេម” ម្នាក់ដៀលជាតិសាសន៍ខ្លួនឯង ម្នាក់ទៀតជាន់ពន្លិចវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន ព្រោះតែវង្វេងជាមួយប្រជាប្រិយភាព ឬផលប្រយោជន៍ផ្ទាល់ខ្លួន។
អ្វីដែលខ្ញុំមានការសោកស្តាយនោះ គឺប្អូនទាំង២នៅក្មេងកំពុងពោរពេញដោយថាមពល និងគំនិតបញ្ញា សង្ឃឹមថាប្អូនទាំង២ ទទួលស្គាល់នូវកំហុសរបស់ខ្លួនហេីយកែប្រែចូលរួមចំណែកបញ្ចេញនូវទេពកោសល្យនិងគំនិតវិជ្ជមានឬសិល្បៈដែលមានប្រយោជន៍ដល់សង្គមជាតិវិញ។ មហាជនក៏គួរគប្បីស្តីបន្ទោសត្រឹមបុគ្គលទាំង២បានហេីយ កុំឡេីយត្មិះដៀលដល់ឪុកម្តាយ ឬក្រុមគ្រួសាររបស់គេអី»។ គួរបញ្ជាក់ឲ្យដឹងផងដែរថាលោក ថេណា បានលុបបទចម្រៀងរបស់ខ្លួនដែរត្រូវគេរិះគន់នោះចោលរួចរាល់ហើយ និងបានចេញមុខសុំទោសជាសាធារណៈផងដែរ ចំណែកឯចំប៉ីខ្មៅពេលនេះក៏កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយដូចគ្នា៕
ប្រភព៖ Khmernote TV