ជួយគាំទ្រផលិតផលខ្មែរ! ពិការជើងក៏មិនទៅសុំទានគេដាច់ខាត ខិតខំធ្វើ ស៊ុមតែឬស្សី ដើម្បីរកថវិកាចិញ្ចឹមជីវិត

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពអ៊ុំប្រុសមួយរូបកំពុងតែញាប់ដៃបិតឬស្សី ផលិតចេញជាស៊ុមតែ តាមបែបប្រពៃណី។ អ៊ុំប្រុសមានឈ្មោះ អ៊ូច ផល បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យពិការជើងម្ខាង សព្វថ្ងៃមានរបរផលិត និងលក់ ស៊ុមតែឬស្សី ដែលមានទីតាំងនៅ ភូមិក្បាលកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ដោយស៊ុមតែឬស្សី ជារបស់ពីសម័យដើម និងចំណាយពេលផលិតយូរថ្ងៃ ស៊ុមតែនេះមួយមានតម្លៃ ២៥ដុល្លារ។ នេះបើយោងតាមហ្វេសប៊ុកផេក វប្បធម៌សហគមន៍កំពង់កុង បានឲ្យដឹងថា៖ “ស៊ុមតែឬស្សី ភូមិក្បាលកោះធំ លោកអ៊ូច ផល ពិការដាច់ជើងម្ខាងដោយសារគ្រោះថ្នាក់ចរាចរណ៍ ” ប្រើចំណេះរកប្រាក់ មិនសុំទានគេដាច់ខាត”។ លើកស្ទួយផលិតផលមរតកវប្បធម៌សហគមន៍ទំនាក់ទំនងបញ្ជាទិញ​ 081 933 722 / 017 84 00 83 / 0976 360 306″។ ប្រភព៖ Khmernote TV