ស្រីស្អាតម្នាក់ ប្រកាសស្វែងរកជំនួយដើម្បីឧបត្ថម្ភជូនលោកយាយម្នាក់ដែលប្រទះឃើញក្នុងសភាពឃ្លានឡើងញ័រប្រាណ គួរឲ្យអាណិត

ថ្មីៗនេះ ផ្ទុះការចែករំលែកវីដេអូមួយពេញបណ្តាញសង្គម ដែលទាក់ទងនឹងលោកយាយម្នាក់ដែលមានវ័យជរា ឃ្លានរហូតញ័រប្រាណ តែជាសំណាងល្អបានជួបស្រីស្អាតចិត្តល្អម្នាក់បានទិញនំបញ្ចុកជូនគាត់ពិសារ។ មហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរចំពោះរូបលោកយាយ​ ដែលគេបានប្រទះឃើញក្បែរជើងភ្នំប្រសិត។

យ៉ាងណាមិញស្រីស្អាតរូបនោះដែលត្រូវបានគេស្គាល់តាមរយៈទំព័រផ្លូវការឈ្មោះថា Mak Moav ម៉ាក់ម៉ៅ ក៏បានស្វែងរកលោកយាយម្តងទៀត និងបានប្រកាសស្វែងរកជំនួយដើម្បីជួយឧបត្ថម្ភដល់រូបគាត់ ទោះតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គួរបញ្ជាក់ឲ្យដឹងថា លោកយាយសព្វថ្ងៃនេះគឺមានជីវភាពទីទាល់ក្រ និងតែងមានក្មេងមកខ្វេះយកលុយជានិច្ច។ ហេតុដូចនេះ បើសិនជាអ្នកទាំងអស់គ្នាបានឃើញហើយ សូមទំនាក់ទំនងទៅកាន់ផេករបស់គាត់ និងចូលរួមបរិច្ចាគតាមលទ្ធភាពអាចធ្វើទៅបាន៕ ប្រភព៖ Khmernote TV