ផ្សោតពណ៌ផ្កាឈូកត្រូវបានគេប្រទះឃើញនៅជិតកោះសាមុយរបស់ថៃ

ថៃ៖ ផ្សោតពណ៌ផ្កាឈូក ឬត្រីដូហ្វីនចិន ត្រូវបានគេប្រទះឃើញនៅសង្កាត់ ខានម នៃក្រុង ណាខន ស៊ី ថាំម៉ារ៉ាត់ របស់ប្រទេសថៃ។ វាត្រូវបានទំព័រ Facebook ឈ្មោះ รักปักษ์ใต้ (រ៉ាក់ប៉ាក់តៃ) ថតយកនូវរូបភាពដ៏គួរឱ្យស្រឡាញ់របស់វាបាន និងត្រូវបានផ្សព្វផ្សាយបន្តដោយទំព័រ Facebook ឈ្មោះ ปักษ์ใต้ บ้านเรา (ប៉ាក់តៃបានរាវ)។

យោងតាមនាយកដ្ឋានថែរក្សាធនធានសមុទ្រ និងឆ្នេរសមុទ្រថៃបានឱ្យដឹងថា មានសត្វផ្សោតប្រហែល ៦០ក្បាល រស់នៅក្នុងតំបន់នេះ។ ពួកវាអាចហែលបានលឿនរហូតដល់ ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយពួកវានឹងហែលមកផ្ទៃខាងលើ ៥នាទីម្តងដើម្បីដកដង្ហើម៕

ប្រភព៖ Khmer Note

អត្ថបទ៖ លីដា