អ្នកទោសពីរនាក់ ប្រព្រឹត្តសកម្មភាពរំលោភ និងសម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅចំពោះមុខមហាជន

បរទេស៖ ថ្មីៗនេះ អ្នកទោសជនជាតិយ៉ាមេន ពីររូបត្រូវបានតុលាកាកាត់ទោសប្រហាជីវិតនៅចំពោះមុខ សាធារណៈជនតែម្ដង ដោយសារចង់ឲ្យគ្រប់គ្នាបានឃើញពីលទ្ធផលនៃទោសកំហុសដែលជនទាំងពីរនាក់នេះបានរំលោភ និងសម្លាប់ក្មេងប្រុសម្នាក់ ។វេទិការប្រហារជីវិតរបស់អ្នកទោសខាងលើ បានធ្វើឡើងនៅទីក្រុង Aden ប្រទេសយ៉ាមេន ហើយជនទាំងទាំងពីរនាក់នោះត្រូវបានគេស្គាល់ថាមានឈ្មោះ វាតា រេហ្វា អាយុ ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ មូហាន់ មេត អាយុ ៣១ឆ្នាំ ដោយឡែកជនរងគ្រោះដែលមានស្លាប់មានអាយុ ១២ឆ្នាំ ។

តាមប្រភពបានឲ្យដឹងថា អ្នកទោសទាំងពីរនាក់ខាងលើ បានធ្វើសកម្មភាពចូលក្នុងផ្ទះរបស់ជនរងគ្រោះ ហើយចាប់រំលោភ រួចប្រើកាំបិតចាក់សម្លាប់គេតែម្ដង ដែលសកម្មភាពនេះត្រូវបានរដ្ឋាភិបាលយ៉ាមេន កំណត់ថា ជាទង្វើដ៏ឃោឃៅ និងប្រមាថដល់សាសនាទៀតផង ។ សូមបញ្ជាក់ថា រាល់អំពើទាំងឡាយណា ដែលទាក់ទងនឹងករណីរំលោភ និងសម្លាប់ អ្នកទោសយ៉ាមេនទាំងអស់ សុទ្ធតែត្រូវបានគេកាត់ទោសប្រហារជីវិតនៅចំពោះមុខសាធារណៈជន ដើម្បីទុកជាគំរូមិនល្អមួយ ៕ ប្រភព៖ KBN