បុរសម្នាក់លង់ទឹកស្លាប់ ដោយសារព្យាយាមជួយក្រុមគ្រួសារពីការលង់ទឹក

បុរសវ័យ ៣១ឆ្នាំ ម្នាក់បានលង់ទឹកស្លាប់ ដោយសារគាត់ចុះទៅជួយក្រុមគ្រួសារដែលតៃកុងបានបើក (អាយែ) ថយក្រោយ ហើយជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទន្លេ Sungai Terengganu ពីស្រឡាង Pulau Warisan។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Abdul Bari Asyraf Mohd ហើយមុនពេលដែលកើតហេតុ គាត់និងមិត្តភក្តិ គឺកំពុងតែស្ទូចត្រីយ៉ាងរីករាយ។ យ៉ាងណាក៏ដោយមានបុរស ២នាក់ ផ្សេងទៀតក៏បានចូលរួមក្នុងការជួយសង្គ្រោះគ្រួសាររបស់គាត់ដែរ ប៉ុន្តែសំណាងមិនល្អគាត់មិនអាចរស់រានមានជីវិតបាន។

សមាជិកគ្រួសាររបស់គាត់ដែលធ្លាក់ទឹកមានរួមមាន៖ ស្ត្រី ៣នាក់ និងកុមារ ២នាក់ ហើយពួកគេគឺមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ និងត្រូវបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជិតនោះ។ យ៉ាងណាមិញសាកសពរបស់លោក Abdul គឺទើបតែរកឃើញវិញកាលពីម្សិលមិញថ្ងៃទី១០ ខែកុម្ភៈ និងត្រូវយកមកធ្វើបុណ្យថ្ងៃនេះ។ គ្រួសាររបស់គាត់ក៏បានប្រាប់ឱ្យដឹងថា Abdul គេជាមនុស្សចូលចិត្តស្ទូចត្រីណាស់ គ្រប់កន្លែងដែលអាចស្ទូចត្រីបានគាត់នឹងទៅស្ទូចលេងកម្សាន្ត។ Abdul គាត់គឺជាវីរបុរសដែលបានជួយក្រុមគ្រួសារ ៥នាក់ ផ្សេងទៀតជំនួសដោយជីវិតគាត់ម្នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note