សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ ចូលទៅលេងហ្គេម ក្នុងកាស៊ីណូ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចសន្ដិសុខហៅមកពិនិត្យ ទើបបង្កការភ្ញាក់ផ្អើល

សមត្ថកិច្ចបានឃាត់ជនសង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន បានចូលទៅក្នុងបន្ទប់ទឹករួម ក្នុងកាសុីណូ ក្រោន ហើយ យកចេញឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះយកមកហែក ទើបសន្តិសុខក្រុមហ៊ុនបានឃើញដេញអោយយកមកដាក់នៅមុខកាសុីណូ។ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។

សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍​។មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា​ នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ។ នៅពេលនេះ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងរកដំណោះស្រាយ ដើម្បីដោះគ្រាប់បែកនេះចេញ៕ ប្រភព៖ Heng Heng LY