មេ​ប៉េអឹម​ខេត្តរតនគិរី ដែលបែកធ្លាយវិដេអូ ចែក​លុយ​កូនៗ​ សរុប​ ៥០​ម៉ឺន​ដុល្លា ឥឡូវនេះព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លុបឈ្មោះ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទហើយ

កាលពីប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលរឿង​មេ​ប៉េអឹម​ខេត្តរតនគិរី ចែក​លុយ​កូនៗ​សរុប​៥០​ម៉ឺន​ដុល្លារ​ និងរូប​ភូមិគ្រឹះ​សុទ្ធតែ​ឈើប្រណិត​តម្លៃ​រាប់លាន​ដុល្លារ ធ្វើឲ្យមានមតិជាច្រើននៅលើសង្គមហ្វេសបុក។ ស្រាប់តែមុននេះបន្តិចសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះព្រះរាជក្រឹត្យក្នុងហ្វេសបុកផេកផ្លូវការរបស់សម្តេច ដែលជាព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ៕