November 21, 2019

បេនី យ៉ាំង បង្ហាញសម្រស់មុខគ្មានរុំបង់ ក្រោយវះកាត់កែច្រមុះនៅឯប្រទេសកូរ៉េ

តារាសម្តែងស្រី បេនី យ៉ាំង ដែលបានសាងភាពភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីពេលថ្មីៗនេះ ដោយនាងបានធ្វើការ Lives វីដេអូជាមួយមុខរុំបង់ ដែលទើបវះកាត់ធ្វើច្រមុះម្តងទៀតនៅឯប្រទេសកូរ៉េ ក្រោយពីការកែច្រមុះនៅឯប្រទេសថៃមិនត្រូវចិត្ត។ មហាជនជាច្រើនបានសម្តែងការព្រួយបារម្ភ នឹងយកចិត្តទុកដាក់ចំពោះសុខភាព ជាពិសេសលើសម្រស់ផ្ទៃមុខតែម្តង។ យ៉ាងណាមិញប្រហែលជាមុននេះបន្តិច បេនី យ៉ាំង បានបង្ហោះរូបដោះបង់ចេញ បង្ហាញទម្រង់មុខដែលទើបវះកាត់រួចឲ្យមហាជនបានឃើញ។ តោះមើលរូបខាងក្រោមនេះទាំងអស់គ្នា!