រកឃើញទូកបុរាណអាយុកាលជាង ១០០ឆ្នាំ ផ្អើលអ្នកស្រុកនាំគ្នាទៅសុំលេខឆ្នោត

ថៃ៖ មានប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិទី១០ ឃុំថាឆាង ស្រុកឆាលើមប្រាគៀក ខេត្តនគររាជសីម៉ា បាននាំគ្នាទៅអុជធូបសុំក្ដីសុខ និងលេខឆ្នោតពីទូកបុរាណមួយមានអាយុរាប់រយឆ្នាំ ដែលបានជីករកឃើញដោយក្រុមអ្នកភូមិ ។តាមសម្ដីស្ត្រីម្នាក់អាយុ ៦៣ឆ្នាំ បានឲ្យដឹងថា ទូកបុរាណមួយនេះ ត្រូវបានអ្នកភូមិប្រទះឃើញនៅកប់ក្នុងស្ទឹងមួយ ដោយវាមានប្រវែង១៣ម៉ែត្រកន្លះ និងទទឹង ៣ម៉ែត្រ ធ្វើអំពីដើមគគី ហើយរូបរាងរបស់វាស្រដៀងគ្នាទៅនឹងទូកដឹកទំនិញយ៉ាងដូច្នេះដែរ ។បើតាមការប៉ាន់ស្មានពីសំណាក់ចាស់ៗក្នុងភូមិបានឲ្យដឹងថា ទូកបុរាណនេះអាចមានអាយុ ប្រហែល ១៣០ឆ្នាំមកហើយ ។
សូមបញ្ជាក់ថា ខណៈនេះមានប្រជាពលរដ្ឋជាច្រើនក្នុងស្រុក និងស្រុកផ្សេងជាច្រើន នាំគ្នាមកអុជធូបបួងសួងសុំសេចក្ដីសុខចម្រើន ព្រមទាំងសុំលេខឆ្នោតផងដែរ ៕​​ ប្រភព៖ KBN