លោកខេមរៈ សិរីមន្ត ប្រកាសជាសាធារណៈថា នឹងមិនធ្វើរឿងទាំងអស់នេះឡើយ ចំនួន១០០ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រី

កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ គឺជាពិធីបុណ្យគំរប់ខួប៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ ដោយគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងមិត្តភក្តិសិល្បករ-សិល្បការិនី ជាច្រើននាំគ្នាចូលរួម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ។ បន្ទាប់ពីពិធីបុណយគំរប់ខួប៧ថ្ងៃរួច កាលពីយប់ម្សិលមិញនេះ លោក ខេមរៈ សិរីមន្ត បានប្រកាសជាសាធារណៈថា លោកនឹងមិនទទួលការច្រៀង ឬសំដែងឡើយ ដើម្បីកាន់ទុក្ខប្អូនស្រីចំនួន១០០ថ្ងៃ ដោយលោកបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖

“ខ្ញុំបាទខេមរៈ សិរីមន្តសូមប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន100ថ្ងៃនឹងមិនទទួលការច្រៀង ឬ សំដែងឡើយហើយសូមអគុណដល់ក្រុមហ៊ុនទាំងអស់ដែលបានយោគយល់ដល់រូបបាទដែលកំពុងតែមានទុក្ខក្រៀមក្រំជាទំងន់ដោយលុបចោលខនស៊តហើយមិនមានការសងការខូចខាតឡើយសូមអរគុណ”៕ ប្រភព៖ Khmernote TV