April 6, 2020

ការ​ដង្ហែ​​សព​របស់​តារា​ចម្រៀង ​​ខេមរៈ ស្រី​ពៅ ទៅកាន់​​វត្ត«សំរោងអណ្តែត» ដើម្បី​បូជា​

នៅ​វេលាម៉ោង១២ និង០៦នាទី​ថ្ងៃត្រង់​ថ្ងៃទី២៨ មករា នេះ មាន​ការ​ដង្ហែ​​សព​របស់​តារា​ចម្រៀង ​​ខេមរៈ ស្រី​ពៅ ទៅកាន់​​វត្ត«សំរោងអណ្តែត» ដើម្បី​បូជា​ ហើយចំពោះ​​ម៉ោង​​ដែល​ត្រូវ​​​បាន​​​កំណត់​និងរៀបចំ​បូជានោះ​ ​គឺនៅវេលាម៉ោង​០១ និង១៥នាទី នេះ ។ នេះពិតជា​​រឿង​​ដ៏​សោកសៅ​ និង​ក្ដុកក្ដួល​ជាទី​បំផុត ​សម្រាប់​ក្រុម​គ្រួសារ​តារាចម្រៀង ខេមរៈ សិរីមន្ត ក៏​ដូច​ជា​អ្នកសិល្បៈ​នានា ចំពោះរឿងដែលម្នាក់ៗនឹកស្មានមិនដល់​ ដែល​បាន​បាត់បង់​អ្នកសិល្បៈ​រួម​អាជីព​ម្នាក់ ដែល​ប្រកបដោយ​ទេព​កោសល្យ ។