បន្ទាប់ពីសាលារាជធានី ចេញសេចក្តីណែនាំ រដ្ឋបាលខណ្ឌច្បារអំពៅ និងទួលគោក បានចុះទៅណែនាំ និងធ្វើកំណត់ហេតុជាមួយម្ចាស់អាជីវកម្ម

បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​មក កាលពីព្រឹកមិញនេះផេកហ្វេសបុករបស់សាលារាជធានី បានបង្ហោះពី សកម្មភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងទួលគោក ចុះណែនាំ និងធ្វើកំណត់ហេតុជាមួយអាជីវករក្នុងមូលដ្ឋាន លើការងាររៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវ។ គួរបញ្ជាក់ថាកន្លងមកយើងឃើញថាសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវ ត្រូវបានបងប្អូនម្ចាស់ផ្ទះ និងអ្នកបើកអាជីវកម្មមួយចំនួន បានរំលោភយក ធ្វើឲ្យផ្លូវថ្មើរជើងមិនអាចដើរបាន រហូតដល់កន្លែងខ្លះទៀតបានយកផ្លូវថ្នល់មក ធ្វើអាជីវកម្មលក់ដូរទៀត។ ជាចុងក្រោយ ខ្មែរណូត សូមសំណូមពរដល់បងប្អូនម្ចាស់ផ្ទះទាំងអស់ មេត្តាប្រើប្រាស់ចិញ្ចើមផ្លូវឲ្យបានសមរម្យ ដើម្បីសណ្តាប់ធ្នាប់រាជធានីយើងទាំងអស់គ្នា៕ ប្រភព៖ Khmernote TV