November 21, 2019

Jame Jirayu បង្ហាញមុខនារីគូស្នេហ៍ជាលើកដំបូងនៅលើគណនី Instagram របស់លោក

តារាសម្តែងលោក Jame Jirayu ដែលជាតារាសម្តែងមួយរូបមានរូបរាងសង្ហារ និងប្រជាប្រិយភាពខ្ពស់ជាពិសេសពីសំណាក់មិត្តៗនារី។ ថ្មីនេះៗលេចឮដំណឹងល្ហៀងៗថា លោកបាននាំគូស្នេហ៍ដែលមិនមែនជាតារារបស់លោក ទៅលេងប្រទេសជប៉ុនជាមួយតារារួមអាជីពដូចជា Toey Jarinporn, Mew Nittha, Taew Natapohn, Alek Teeradetch ជាដើម។ រយៈពេលមួយសប្តាហ៍នៃដំណើរទស្សនាប្រទេសជប៉ុនរបស់ពួកគេ គេហាក់មិនឃើញរូបថតគូស្នេហ៍លោក Jame នោះទេ។ ស្រាប់តែកាលពីម្សិលមិញថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក Jame បានបង្ហោះរូបលក្ខណៈជាក្រុម ក្នុងនោះក៏មានរូបនារីជាគូស្នេហ៍របស់លោកផងដែរ៕ ប្រភព៖ Khmernote TV