December 11, 2019

ដាច់ចង្កេះពេលឃើញ រ៉ូលីន កាលពី១០ឆ្នាំមុន ខុសគ្នាដាច់ពីបច្ចុប្បន្ន

នាពេលបច្ចុប្បន្ននេះ តារាចម្រៀង និងតារាកំប្លែងពូកែសំដី កញ្ញា រ៉ូលីន កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែពូកែកំប្លែងស្ងួតធ្វើឲ្យមហាជនជាច្រើនទប់សំណើចមិនជាប់ ហើយបើនិយាយពីការច្រៀងវិញក៏ពិរោះរណ្តំថែមទៀតផង។

យ៉ាងណាមិញថ្មីៗនេះ រ៉ូលីន បានបង្ហាញរូបភាពរបស់ខ្លួនកាលពី១០ឆ្នាំមុន ពោលគឺរូបកាលពីនៅឆ្នាំ២០០៩ និង រូបភាពនាពេលបច្ចុប្បន្ននេះ ដោយគេសង្កេតឃើញថារយៈពេល១០ឆ្នាំនេះ រ៉ូលីន មានភាពខុសប្លែកខ្លាំង។ ដោយ រ៉ូលីន បានសរសេរសារយ៉ាងខ្លាំងថា៖ “10yearchallenge សំភីពីមុនចូលចិត្តលេងបាល់ទាត់ដូចឪ​ ឥឡូវចូលចិត្តស្លៀករ៉ូបដូចម៉ែ​”៕

ប្រភព៖ Khmernote TV