ដំណោះស្រាយពេលមានសត្វល្អិតវារចូលទៅក្នុងរន្ធត្រចៀករបស់អ្នក

ក្នុងករណីចៃដន្យចំនួនសត្វល្អិតខ្លះបានវារចូលទៅក្នុងរន្ធត្រចៀករបស់អ្នក​ និងបានបង្កឲ្យអ្នកមានការរម៉ាស់ និងមានការឈឺចាប់ផងដែរ។ ប្រសិនបើអ្នកជួបប្រទះករណីមួយនេះ សូមធ្វើដូចការណែនាំខាងក្រោមនេះ៖ ១៖ ធ្វើចិត្តឲ្យស្ងៀម កុំផ្អើលឆោរឡោរ។ ២៖ សូមកុំយកសំឡីមកត្បារត្រចៀក ព្រោះវាអាចរុញសត្វល្អិតនោះចូលទៅក្នុងរន្ធត្រចៀកកាន់តែជ្រៅ។៣៖ យកប្រេងអូលីវពីរបីដំណក់មកបន្តក់ក្នុងត្រចៀក ពេលនោះសត្វល្អិតនោះនឹងវារចេញមកក្រៅដោយខ្លួនឯង។៤៖ ក្នុងករណីដែលសត្វល្អិតនោះមិនទាន់វារចេញមកទៀត សូមទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់៕