ពូកែណាស់! និស្សិតខ្មែរមួយរូបចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី ២ បែប 3D ទទួលការចាប់អារម្មណ៍ពីមហាជនមិនតិចទេ

មានការចែករំលែកតៗ គ្នា ពីអ្នកលេងបណ្ដាញហ្វេសប៊ុក ពីនិស្សិតឆ្នាំទី ៣ មួយរូប ដែលមានសមត្ថភាពអាចចេញគំរូប្លង់ទម្រង់ 3D ផ្សារទំនេីប​ (អូរឬស្សី​ II) ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ ក្នុងនោះ ម្ចាស់គណនីផ្ទាល់ដែលមានឈ្មោះ Kim Hong បានសរសេររៀបរាប់ទាំងរីករាយថា៖ «កិច្ចការចុងក្រោយ បញ្ចប់ឆ្នាំទី៣ គម្រោង​៖ ផ្សារទំនេីប​ ( អូរឫស្សី​ II ) ដឹកនាំដោយលោកសាស្រ្តាចារ្យ​ :​ Sokun Eam និង ងួន​ មុនីសត្យា»។ ក្រោយពេលបានទស្សនា អ្នកលេងបណ្ដាញហ្វេសប៊ុកបាននាំគ្នាលាន់មាត់សរសើរចំពោះសមត្ថភាពនិស្សិតរូបនេះតែម្ដង។ ចង់ដឹងច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖