October 16, 2019

ស្អាតអីស្អាតយ៉ាងនេះ! គូស្នេហ៍ជនជាតិអាមេរិកមួយគូ បង្ហាញរូប Pre-Wedding របស់ខ្លួន ក្នុងឈុតប្រពៃណីខ្មែរយ៉ាងសមសួន

ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថា គូស្នេហ៍ជនជាតិអាមេរិកមួយគូ ដែលបានរស់នៅទឹកដីខ្មែរអស់រយៈពេលជាច្រើនឆ្នាំ រហូតចេះនិយាយខ្មែរ ស្រលាញ់វប្បធម៌ខ្មែរ ជាពិសេសអ្នកទាំងពីរបានធ្វើការថតរូប pre-wedding ដោយតុបតែងសម្លៀកបំពាក់សម្អាងការប្រពៃណីខ្មែរ។វក្នុងនោះលោក យូរ៉ាយ ជាជនជាតិអាមេរិច ជាគ្រូស្ម័គ្រចិត្តកំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នៅក្រុងប៉ោយប៉ែត អស់រយៈពេលជាច្រើនឆ្នាំ បានបង្ហោះរូបភាព pre-wedding ព្រមទាំងបានសរសេរជាភាសាខ្មែរថា៖

“ខ្ញុំចង់អរគុណដល់អស់អ្នកដែលបានជួយយើងក្នុងពេលថត Pre-Wedding របស់យើង! Dyna ជាងថតដល់ពូកែ! កន្លែងតែងខ្លួននិងជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ 092555570 និងបង Thary Mean ជាទីប្រឹក្សារបស់យើងជានិច្ច ហើយចុងក្រោយគឺសហគមន៍ខ្មែរ ទទួលយើងស្រឡាញ់យើង ហើយអនុញ្ញាតឱ្យយើងជាផ្នែកមួយនៃវប្បធម៌ដ៏ស្រស់ស្អាតរបស់អ្នក”។ លោកក៏បានបញ្ជាក់ថា លោក និងគូស្នេហ៍ជាជនជាតិអាមេរិកដូចជា នឹងចូលរោងការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩៕

ប្រភព៖ Khmernote TV