ហួសចិត្ត! ខ្មាសជនបរទេសណាស់ ពេលគេកំពុងមានទុក្ខបែជាប្រមូលអីវ៉ាន់របស់គេធ្វើជារបស់ខ្លួនឯងទៅវិញ

វាពិតជារឿងដែលគួរអោយអាម៉ាស់ ជាពិសេសទៅលើទង្វើបែបនេះ។ តាមប្រភពវីដេអូមួយដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ OK Piseth បាននិយាយថា «ធ្លាប់តែឃេីញនៅក្នុងFacebook ឥឡូវនេះបានឃេីញផ្ទាល់ហេីយ។ it was sad for the guy who lost all those thing.» ដោយវីដេអូនោះបានបង្ហោះអំពីទង្វើមិនល្អពីមនុស្សមួយចំនួនតូច ដែលមានសេចក្តីស្រែកឃ្លានចង់បានរបស់គេ ធ្វើជារបស់ខ្លួនឯង។

នេះពិតជាទង្វើគួរឲ្យហួសចិត្តខ្លាំងមែនទែន ដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយអីវ៉ាន់ជ្រុះរប៉ាយពេញដី តែបែជាត្រូវមនុស្សមួយក្រុមតូចនាំគ្នា ដណ្តើមគ្នាប្រមូលរបស់អស់ទាំងនោះដាក់ឡានម៉ូតូរបស់ខ្លួនឯងធ្វើមិនដឹង។ ដើម្បីបានដឹងច្បាស់សូមចូលមើលវីដេអូខាងក្រោមនេះ៖