October 16, 2019

នោះៗទីបំផុត! តារាសម្តែងស្រី Matt បង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ថ្មីជាលើកដំបូង មិនខ្វល់នឹងការរិះគន់

រឿងរ៉ាវដ៏កក្រើកពេញប្រទេសថៃ ដោយអតីតស្វាមីរបស់នាង​ Aff Taksaorn គឺលោក Songkran បានសារភាពថាលោកកំពុងតែសិក្សាពីជម្រៅចិត្តស្នេហ៍ ជាមួយនឹងតារាសម្តែងកញ្ញា Matt Peeranee ក្រោយពីតារាស្រីរូបនេះ ទើបតែប្រកាសបែកគ្នាជាមួយនឹងសង្សារយូរឆ្នាំរបស់នាង។ ចំណែកឯអ្នកនាង​ Aff Taksaorn ក៏មិនបានផ្តល់បទសម្ភាស៍បកស្រាយអ្វីច្រើនដែលដោយនិយាយថា ខ្លួននិងអតីតស្វាមីលែងជាប់ពាក់ព័ន្ធអ្វីជាមួយគ្នាហើយ។

ក្រោយតារាសម្តែងស្រី Matt ដែលកំពុងជាប់ឈ្មោះជាមារជ្រែកស្នេហ៍នោះ នាងក៏មិនទាន់បានធ្វើការបកស្រាយឬប្រតិកម្មអ្វីឡើយ តែនាងក៏បានទទួលស្គាល់ពីទំនាក់ទំនងនាង និងលោក SongKran។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នេះ តារាសម្តែងស្រី Matt បានធ្វើការបង្ហោះរូបភាពជាមួយនឹងលោក Songkarn Taechanarong ជាលើកដំបូងនៅក្នុងគណនីអ៊ីស្តាក្រាមរបស់ខ្លួន ដោយភ្ចាប់ជាមួយនឹងសារបែបនេះ៖ “សូមឱ្យ Matt បង្ហោះរូបថត … .. សូមអរគុណសម្រាប់ការតាមដានជីវិតឯកជនរបស់ Matt ។ ចាប់ពីពេលនេះទៅអ្នកចង់យករូបថតខ្ញុំជាមួយ បង Songkarn អ្នកអាចសុំពួកយើងថតរូបបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ Matt និង បង Songkarn ពួកយើងតែងតែបែបនេះ គឺរស់នៅក្នុងជីវិតមួយដែលធម្មតា”៕ ប្រភព៖ Khmer Note