November 21, 2019

ការផ្ទុះដ៏ចម្លែកមួយ បានធ្វើឱ្យផ្ទៃមេឃនៃទីក្រុង NEW YORK មានពណ៌ខៀវយ៉ាងស្រស់ស្អាត (មានវិដេអូ)

ការផ្ទុះដ៏ធំមួយនៅឯរោងចក្រថាមពលញូវយ៉ក បានប្រែក្លាយផ្ទៃមេឃទៅជាពណ៌ខៀវលាយបៃតងយ៉ាងស្រស់ស្អាត។ ចក្ខុវិស័យដ៏ចម្លែកនេះ ត្រូវបានបង្កឡើងដោយការផ្ទុះនៅរោងចក្រថាមពល Con Edison នៅតំបន់ Queens នៃទីក្រុងញូវយ៉ក។ នាយកដ្ឋានប៉ូលីសក្រុងញូវយ៉កបានបញ្ជាក់ជាផ្លូវការនៅលើ Twitter ថា មូលហេតុនៃការមើលឃើញដ៏គួរឱ្យចាប់អារម្មណ៍នេះ គឺជាការផ្ទុះ និងមិនមានភស្តុតាងនៃសកម្មភាពក្រៅភព (ALIEN) នោះទេ។

យ៉ាងណាមិញប៉ូលីសបានណែនាំប្រជាជនឱ្យជៀសវាងកន្លែងនោះ ហើយរបាយការណ៍បានបញ្ជាក់ថា គ្មាននរណាម្នាក់រងរបួសដោយសារហេតុការណ៍នេះទេ។ នាយកដ្ឋានពន្លត់អគ្គីភ័យនៅក្រុងញូវយ៉កក៏បានបញ្ជាក់ដែរថា ពួកគេបានទទួលរបាយការណ៍ជាច្រើនអំពីការផ្ទុះនៅក្នុងទីក្រុងឡង់អាយឡេន និងអាស្ត្រារ៉ា នៅវេលាម៉ោង ១០ និង ១៥នាទី ល្ងាចដោយពួកគេបានរាយការណ៍ថា ឧបទ្ទវហេតុនេះស្ថិតនៅក្រោមការគ្រប់គ្រង និងគ្មានការរាយការណ៍ពីរបួសនិង គ្មានភ្លើងឆេះអ្វីទេ។ យ៉ាងណាក៏ដោយហេតុការណ៍នេះគឺពិតជាចម្លែក ដែលធ្វើឱ្យដំណើរ និងអ្នករស់នៅជុំវិញនោះបានថតរូប និងវិដេអូដ៏ស្រស់ស្អាតនេះផ្ទៃមេឃដែលមានពណ៌ខៀរលាយបៃតងនេះ៕ ខាងក្រោមគឺជារូបភាពខ្លះៗដែលអ្នកនៅម្តុំនោះបានថតដាក់ក្នុងបណ្តាញសង្គម Twiiter ៖ អត្ថបទ៖ លីដា ប្រភព៖ Khmer Note