November 21, 2019

ក្រោយឯក​ឧត្ដម​ ថៃ នរៈ​សត្យា ថារឿងរបស់ទេព បូព្រឹក្សជារឿងតូច ស្រីម៉ុចដាក់មួយម៉ាត់ថា៖ «ព្រោះមិនធំដូចខ្ញុំ»!!

ករណីហិង្សាគប់ស្រាបៀរ ទៅលើតារាចម្រៀង ទេព បូព្រឹក្ស កាលពីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចភោជនីយដ្ឋាន “សមុទ្រ” នៅតាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង និងសំណូមពរឲ្យមានចំណាត់ការ ស្វែងរកយុត្តិធម៌ដល់តារាស្រី ទេព បូព្រឹក្ស។ ក្នុងនោះ ស្រាប់តែមានការចុះផ្សាយព័ត៌មានព្រោងព្រាតដែល ឯក​ឧត្ដម​ ថៃ នរៈ​សត្យា ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ បាននិយាយថាករណីរបស់កញ្ញា ទេព បូព្រឹក្ស ជារឿងតូចទេកុំបំប៉ោងទៅជារឿងធំ។

ក្រោយពីមានការចុះផ្សាយបែបនេះ អ្នកនាង ស្រីម៉ុច ដែលវិះតែទទួលរងការព្រមានពីក្រសួងវប្បធម៌កាលពីថ្មីៗ ទាំងដែលខ្លួនមិនមែនជាតារាក្ដី បានបញ្ចេញប្រតិកម្មហួសចិត្តជាខ្លាំង។ អ្នកនាងបានរៀបរាប់តាមបណ្ដាញហ្វេសប៊ុកថា៖ «Hahaaa what a joke!! រឿងប្រាកដជាតូចហើយចំពោះគាត់ ព្រោះវាមើលមិនឃើញធំដូចខ្ញុំ។ ខ្ញុំមិនដឹងថា ជាពាក្យដែលលោកពូនិយាយដោយផ្ទាល់រឺទេ តែគួរមើលយកចិត្តទុកដាក់ដល់សិល្បៈគ្រប់រូបផង វាករណីដែលមិនសមហ្នឹងមានឡើយ លើកហ្នឹងទឹក ចុះបើច្រៀងៗគ្រាប់កាំភ្លើងវិញ តើយ៉ាងមិចទៅ។ បើខ្ញុំនិយាយអ្វីខុសអោយខ្ញុំសូមទោស ខ្ញុំគ្រាន់តែមានយោបល់ក្នុងនាមជាប្រជាជនម្នាក់»៕ ប្រភព៖ Khmer Note