ជួយចែករំលែក! “អង្គួច” ឧបករណ៍ភ្លេងខ្មែរមួយប្រភេទ ដែលស្ទើរតែបាត់ទាំងរូបរាង និងសំលេង ហើយមានកូនខ្មែរតិចណាស់ដែលស្គាល់ (មានវីដេអូ)

ខ្មែរជាជាតិសាសន៍មួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្កាល់ជា លក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត សិល្បៈតូរ្យតន្រ្តីគ្រប់ប្រភេទ ដែលដូនតាជំនាន់ដើមបានបន្សល់ទុក។

យ៉ាងណាមិញក៏មកស្គាល់នូវឧបករណ៍ភ្លេងខ្មែរ​មួយដែលស្ទើរតែបាត់បង់ទាំងរូបរាង និងសម្លេង។ ឧបករណ៍នេះឈ្មោះ “អង្គួច” ធ្វើពីឬស្សី គេយកវាដាក់ក្នុងប្រអប់មាត់ ហើយដកដង្ហើម រួមទាំងបើកបង្ហើបបបូរមាត់ ផ្ទាត់ចុងអង្គួច រីឯផ្នែកដើមវារលាស់បង្កើតជាសម្លេងដ៏ពិរោះរណ្តំចិត្ត។ ដែលភាគច្រើនឃើញមានលក់នៅម្តុំស្រះស្រង់ បន្ទាយក្តី និងប្រាសាទប្រែរូប ខេត្តសៀមរាប។

អង្គួច គឺជា​​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ប្រភេទវាយមួយ​បែប ដែល​លក្ខណៈពិសេសរបស់វា គឺប្រើជាមួយ​ខ្លែងឯកពី​សម័យ​បូរាណ​កាល​មក។ គេអាចប្រើវាដាច់ដោយឡែកពីខ្លែងឯកបាន ដោយវាយផ្ទាប់នឹងមាត់ គេប្រើអង្គួចសម្រាប់សាសងស្នេហា រវាងមនុស្សស្រីនិងប្រុស។ ពីព្រោះតែទំនៀមទម្លាប់ខ្មែរយើងតឹងរឹង មិនឲ្យប្រុសនិងស្រីអាចជួបគ្នា សូម្បីតែជជែក ទើបយុវវ័យជំនាន់នោះ បង្កើតភាសាផ្ទាល់ខ្លួនតាមរយៈអង្គួច៕ ប្រភព៖ Khmernote TV