May 30, 2020

លោក George H. W. Bush បានឧបត្ថម្ភកុមារាហ្វីលីពីនម្នាក់រយៈពេល ១០ឆ្នាំ ដោយប្រើឈ្មោះក្លែងក្លាយ

អតីតប្រធានាធិបតីទី ៤១ លោក George H. W. Bush បានឧបត្ថម្ភក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ នៅក្នុងប្រទេសហ្វីលីពីនអស់រយៈពេល ១០ ឆ្នាំដោយប្រើប្រាស់ឈ្មោះក្លែងក្លាយរបស់គាត់។ តាមរយៈអង្គការមិត្តភាពអន្តរជាតិដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលប្រើក្រុមជំនុំក្នុងតំបន់ដើម្បីជួយកុមារនៅក្នុងសហគមន៍ក្រីក្រនៅជុំវិញពិភពលោក លោកប៊ូសបានឧបត្ថម្ភគាំទ្រក្មេងប្រុសម្នាក់ឈ្មោះ Timothy អស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយអតីតប្រធានាធិបតីលោក Bush បានផ្ញើប្រាក់សម្រាប់ការអប់រំ កម្មភាពក្រៅម៉ោង និងអាហារមួយចំនួនឱ្យ Timothy។

យ៉ាងណាមិញគ្រួសារអតីតប្រធានាធិបតីលោក Bush មិនបានធ្វើអត្ថាធិប្បាយលើលិខិតដែលលោក Bush ផ្ញើឱ្យ Timothy នោះទេប៉ុន្តែលោក Jim McGrath អ្នកនាំពាក្យការិយាល័យរបស់លោក George H. W. Bush បានអះអាងថា លិខិតនេះគឺជាលិខិតពិត។ នៅពេលដែលការឧបត្ថម្ភបានចាប់ផ្តើម លោក Bush ក៏បានចាប់ផ្តើមសរសេរលិខិតទៅក្មេងប្រុសនោះភ្លាម។ គាត់បាននិយាយនៅក្នុងសំបុត្រទីមួយរបស់គាត់ដែលបានផ្ញើកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០០២ ថាគាត់ស្រឡាញ់ Timothy តាំងតែពីស្គាល់ដំបូង។ សំណាងល្អ Timothy មិនដែលចាប់បានថាលិខិតនេះជារបស់លោក Bush ទេ ហើយក៏មិនបានដឹងថានរណាជាអ្នកឧបត្ថម្ភដល់គាត់ទេរហូតដល់គាត់បានបញ្ចប់ការសិក្សានៅអាយុ ១៧ឆ្នាំ។ ខាងក្រោមនេះគឺជាលិខិតរបស់អតីតប្រធានាធិបតីទី ៤១ លោក George H. W. Bush និង Timothy ដែលបានផ្ញើឱ្យគ្នា៖ អត្ថបទ៖ លីដា ប្រភព៖ Khmer Note