សោកស្តាយ! ​ផ្សារ​រាត្រី​កុង​តឺ​ន័រ​ ដ៏ល្បីមួយ ក្បែរទូតរុស្សី ត្រូវបានរុះរើតូប និងបិទជាស្ថាពរ

​ផ្សាររាត្រីកុង​តឺ​ន័រ ដំបូងបង្អស់នៅក្នុងក្រុងភ្នំពេញ ដែលមានទីតាំងជិតស្ថានទូតរុស្សី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានរុះរើតូបជាបណ្តើរៗ និងបិទ​ជា​ស្ថា​ពរ​ហើយ។ យោងតាមតំ​ណាង​ក្រុម​ហ៊ុន​វិ​និ​យោគ​ បានអះអាងថាមូលហេតុដែលនាំឲ្យឈានដល់ការបិទផ្សារនេះគឺកត្តាតម្លៃ​ជួល​​ដី​​កើន​ឡើ​ង​ខ្ពស់​។

យ៉ាងណាមិញក៏មានការលើកឡើងថានៅមុនពេលបិទនេះ អាជីវកម្មលក់ដូរនៅក្នុងផ្សារក៏កាន់តែថយចុះ ដោយពុំសូវមានអតិថិនដូចកាលពីមុន រហូតដល់អាជីវករដែល​ជួល​ទី​តាំង​ខាង​លើ​បាន​រើ​សម្ភារ​របស់​ខ្លួន​ចេញ​ប្រ​ហែល​ជិត​ ១ ​ខែ​មក​ហើយ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ជូន​ដំ​ណឹង​ពី​ការ​បិទ​។​ គួររំលឹកផងដែលថា​ផ្សាររាត្រីកុង​តឺ​ន័រ ដំបូងបង្អស់នៅក្នុងក្រុងភ្នំពេញ បានបើកដំណើរការនៅដើមខែកុម្ភៈ ឆ្នាំ២០១៧ មាន​ស្តង់​ចំនួន២២៤ស្តង់ មានលក់នូវសម្លៀកបំពាក់ បារផឹកស៊ីតូចៗ ប្រើប្រាស់ទូរ​កុង​តឺ​ន័រសរុប​ជាង៨០៕​​ ប្រភព៖ Khmer Note