ជួយស៊ែរបន្តឲ្យជនបរទេសថ្ងៃមុនបានឃើញផង…ឧកញ៉ា​ ឌួង​ ឆាយ​ ស្វែងរកជនបរទេសរូបនោះ ដើម្បីចេញមុខសងសំណង​ និងសុំទោសដោយផ្ទាល់​…

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ ផ្ទុះរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារជនបរទេស ជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿង ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យ ឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាល ហើយស្រែកយំយ៉ាងខ្លាំង ។ ក្នុងនោះដែរ តាមប្រភពនីមួយៗ បានឲ្យដឹងថា

ជនបរទេសនោះ ជិះត្រូវច្បាប់ហើយ តែម៉ូតូក្មេងស្រីរងគ្រោះជិះបញ្ជ្រាសទិស។ បន្ទាប់​ពី​ទទួល​ដំណឹង​ថា ​ក្រុម​គ្រួសារ​របស់​បុរស​អ្នក​បើក​បរ​បញ្ច្រាស​ប៉ះ​ជា​មួយ​ម៉ូតូ​ជនជាតិ​បរទេស​ដែល​ជិះ​ស្រប យក​ប្រាក់​​រហូត​ដល់ ២៥០​ដុល្លារ​មក ស្រាប់តែ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ឡើង​ៗ ​បាន​ទាម​ទារ​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​បញ្ច្រាស​ យក​ប្រាក់​ទៅ​សង​ជន​បរទេស​ឲ្យ​គ្រប់​ចំនួន​វិញ និង​សុំ​ទោស​ជន​បរទេស​វិញ ទើប​ពួក​គេ​ស្ងប់​ចិត្ត។

ដោយឡែកលោក​ឧកញ៉ា​ ដួង​ ឆាយ​ បានចេញមុខ​ប្រតិកម្ម​ចំពោះរឿងនេះយ៉ាងខ្លាំង​ ដោយលោកបានមាន​ប្រសាសន៍​ថា”លោកពិតជាមាន​អារម្មណ៍​សោកស្តាយ​ និងខ្មាស់គេខ្លាំងណាស់ចំពោះជនជាតិខ្លួន​ ដែល បានធ្វើរឿងបែបនេះទៅដល់ជនបរទេស​ បើទោះជាជន​បរទេសនោះ​ខំ​ព្យាយាម​សុំ​ទោស​ ដល់ថ្នាក់

ក្រាប​បង្គំសំពះហើយនៅតែមិនអត់អោនឲ្យគ្នាទៀត​ ទាំងដែលភាគីខាងខ្លួនជាអ្នកខុសសោះ​ ហើយលោកបានបន្តទៀតថា​ លោកចង់ចេញមុខសងសំណង​ និងសុំទោសដោយផ្ទាល់​ ដែលក្នុងនាមលោកជាអ្នកតំណាងឲ្យ​ប្រជាជន​ខ្មែរ​ទាំងមូល​ លោកពិតជាសោតស្តាយជាខ្លាំងចំពោះរឿងដែលកើតឡើងនេះ។ ប្រភព៖ Bizkh

សូមនិយាយរឿង 2-បុរសបរទេសបុកខ្មែរជិះបញ្ច្រាស-លោកស្រីមេធាវីស្រែកយំផ្អើលរឿងគេធ្វើរោងបិទផ្លូវ

Posted by Duong Chay ឌួង ឆាយ on Sunday, October 28, 2018