ភ្ញៀវទេសចរណ៍០២នាក់អាចជាប់គុករហូតដល់១០ឆ្នាំនៅថៃ ដោយសារតែធ្វើបែបនេះដាក់ជញ្ជាំងបុរាណអាយុកាលរាប់រយឆ្នាំរបស់ថៃ

ថៃ៖ ភ្ញៀវទេសចរណ៍ពីរនាក់ប្រឈមនឹងការជាប់គុករហូតដល់ទៅ១០ឆ្នាំ បន្ទាប់ពីពួកគេបាននាំគ្នាយកស្រ្ពាយទៅបាញ់លើជញ្ជាំងបុរាណ ដែលអាយុជាង ៨០០ ឆ្នាំ នៅក្នុងប្រទេសថៃ។ ភ្ញៀវទេសចរណ៍ទាំង០២នាក់នេះមានឈ្មោះថា Lee Furlong ជនជាតិអង់គ្លេស និងម្នាក់ទៀតមានឈ្មោះថា Brittney Schneider ជនជាតិកាណាដា ហើយពួកគេមានអាយុ ២៣ ឆ្នាំដូចគ្នា។

តាមរយៈវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា នៅម៉ោងប្រមាណជា ៤ ព្រឹក ពួកគេបាននាំគ្នាយកស្រ្ពាយទៅបាញ់លើជញ្ជាំងបុរាណនោះ ដោយសរសេរឈ្មោះមិត្តស្រីរបស់ពួកគេ។ លុះព្រឹកឡើងបន្ទាប់ពីពិនិត្យឃើញសកម្មភាពដូចនេះ ទើបប៉ូលិសបានទៅចាប់ខ្លួនពួកគេដល់សណ្ឋាគារក្នុងខេត្ត Chiang Mai តែម្តង។ យោងទៅតាមច្បាប់ក្នុងប្រទេសថៃ ពួកគេត្រូវពិន័យជាប្រាក់ចំនួន ១ លានបាត (៣០,៦៧០ ដុល្លាអាមេរិក) និងអាចជាប់គុករហូតដល់ទៅ ១០ ឆ្នាំ ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note