April 7, 2020

ជួយស៊ែរផង ខ្ញុំគាំទ្រ ១០០% ! កញ្ញាធី សុវណ្ណថា ចេញសារព្រមានធ្ងន់ៗទុកពេល ២៤ ម៉ោង ទៅ Heng Yin (ហៅ ចំប៉ីខ្មៅ)​ ទទួលកំហុស និងសុំទោសខ្មែរជាបន្ទាន់ ករណីប្រមាថឈុត ឦសាន​បុរៈ​ របស់ខ្មែរ

មុននេះបន្តិចកញ្ញាធី សុវណ្ណថា បានបង្ហោះសារព្រមានធ្ងន់ៗថា៖ សារព្រមាន​ ២៤ម៉ោង ករណីប្រមាថ​ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ” សូមព្រមានលោក​ Heng Yin (ចំប៉ីខ្មៅ)​ ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ” ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីត:ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរ្ម័ន​ ទី១” នៅសតវត្ស​ ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ…

យោងតាម ​Video Live និង Post របស់លោក​ ពីម្សិលមិញ បានថា​ “ឦសាន​បុរៈ​ ឈុតគ្មានអត្តសញ្ញាណជាតិ”និងបានភ្ជាប់ដោយរូប​ សើបចំអក់​ ជាច្រើន​.. ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍​ លើសម្បត្តិ៍​វប្បធម៌ជាតិ​ខ្មែរ និងជាកាបការប្រមាថ លើឈ្មោះអតីត​ព្រះមហាក្សត្រខ្មែរ​ នាងខ្ញុំ​ ផ្តល់ឱកាសឲ្យលោក​ ២៤ម៉ោង ដើម្បីទទួលកំហុស​ “លុបការផុសប្រមាថ” និងសុំទោសជនជាតិខ្មែរ​ ជាបន្ទាន់​

បើលោកនៅតែបំពាន​ ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ ប្តឹងលោក​ ពីបទបរិហាកេរ្តិ៍​ និងបទប្រមាថអតីត:ព្រះមហាក្សត្រ​ ទៅក្រសួងព្រះបរមរាជវាំង
ក្រសួងវប្បធម៌​ វិចិត្យសិល្ប​: សាលាដំបូង​ភ្នំពេញ​ និងអភិបាលខេត្តកំពង់ធំ​… នាងខ្ញុំ​ ក៏បានឃើញមានការប្រមាថ​ លើសម្បត្តិវប្បធម៌ខ្មែរ​ ពីជនជាតិបរទេសខ្លះ នាងខ្ញុំ​ កំពុងសិក្សានិតិវិធី​ ច្បាប់អន្តរជាតិ​

បណ្តាសារ​ “ជនណា​បំផ្លាញ​ ក្លោញ​ តម្រតេងព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ)​ ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ​ ចាទុកជាប់សិលាចារិកប្រាសាទ ត្រពាំងរពាក់​ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ​ ត្រូវបានបោះពុម្ភ​ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ​ ។ ពីនាងខ្ញុំ​ ធី​ សុវណ្ណថា