May 26, 2020

ចង់ធ្វើបាបគេ យករូបអ្នកផ្សេងមកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ហើយដើរបង្ហោះបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ ដើម្បីទម្លាក់កំហុសទៅម្ចាស់រូប តែចុងក្រោយធ្ងន់.កខ្លួនឯង

បាត់ដំបង៖ យោងតាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពីល្ងាចថ្ងៃទី​ ១០​ ខែ​តុលា​ ឆ្នាំ២០១៨​ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្ករឲ្យមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិ​ត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់​ដឹកនាំស្នងការដ្ឋានក៏ដូច​ជាកងកម្លាំងនគរបាលជាតិទាំងមូល ។

​ផ្តើមចេញពីបញ្ហានេះឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ​ -ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​- ក្រុមការងារបណ្តាញសង្គម​ ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល-កម្រិតធ្ងន់​ -កម្លាំងបង្ការបង្រ្កាបនៃស្នងការដ្ឋាន​ -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់​ -ស្រុកសង្កែ​ និងស្រុកមោងឬស្សី​ដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ​ និងដោយបានការសម្របសម្រួលលើ​នីតិវិធីពីលោក​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ​រហូតដល់ថ្ងៃទី​ ១៤​ ខែ​ តុលា​ ឆ្នាំ២០១៨​បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ​ សុខ​ ធារៈ​ ​ហៅ​ណុល​ កញ្ញាឬ​ បញ្ញាភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ មានទីលំនៅភូមិឫស្សី​២​ ឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ។

​តាមរយៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន​ជន​សង័្សយខាងលើបានឆ្លើយសារភាពថា​ ខ្លួនពិតជាបាន​បង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ)ហើយយករូបអ្នកផ្សេងដែលខ្លួនមាន (គុំនំជាមួយ) មកដាក់ក្នុងគណនីហ្វេសប៊ុក​ធ្វើជាម្ចាស់គណនី ហើយបង្ហោះខ្លឹមសារ​ និងរូបភាព​បរិហារកេរ្តិ៍ ចំពោះឧត្តសេនីយ៍ទោ​ អ៊ុច​ សុខុន​ ដើម្បីទម្លាក់កំ​ហុសទៅម្ចាស់គណនីហ្វេសប៊ុក​នោះតែប៉ុណ្ណោះ​ ប៉ុន្តែទីបំផុតសកម្មភាពប្រឌិតរឿងដើម្បីទម្លាក់កំហុសទៅអ្នកដ៏ទៃនេះត្រូវបានសមត្ថកិច្ចនគរបាលបំបែកសំណុំរឿងវែកមុខឃើញហើយ។ ជនសង្ស័យរូបនេះនិងភស្តុតាងនានាត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់​៕

ប្រភព៖ Khmer Note