May 26, 2020

ឧកញ៉ាឌួង ឆាយ ប្រាប់ពីស្ថានភាពកូនប្រុស ឥឡូវធូរស្បើយហើយ គ្រាន់តែ…..

កាលពី ២ ថ្ងៃមុន ឧកញ៉ាឌួង ឆាយ បានបង្ហោះសារលើហ្វេសបុក សម្តែងការព្រួយបារម្ភកូនប្រុសច្បង ទាក់ទងនឹងបញ្ហាក្តៅខ្លួនរហូតហើមមុខ។ លោកបានសរសេរលើហ្វេសបុកថា៖ ” ពិបាកចិត្តបារម្មណ៍កូនប្រុសខ្ញុំក្ដៅខ្លួនខ្លាំងហេីយហេីមមុខមួយចំហៀងអីលូវនៅពេទ្យត្រៀមហោះទៅពេទ្យសឹង្ហបូរី”។ ហើយកាលពីយប់មិញនេះលោកបានសរសេររៀបរាប់ពីស្ថានភាពរបស់កូនប្រុសថា៖ ” ជំរាបជូនដំណឹងពូមីងបងប្អូន, កូនប្រុសរបស់ខ្ញុំបានធូរស្បើយហើយនៅខណៈពេលនេះ, ដោយគេគ្រាន់តែមានបញ្ហាឡើងមេរោគក្នុងឆ្មេញណា ( Teeth Infection ) សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែជូនពរ និងបារម្ភអំពីសុខទុក្ខកូនប្រុសច្បងរបស់ខ្ញុំជាពិសេសស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំណា”៕